ព័ត៌មានជាតិ
៦ខែឆ្នាំនេះបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅកម្ពុជាមានលក្ខណៈល្អប្រសើរណាស់
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា រយៈពេល០៦ខែឆ្នាំនេះ ក្រោមការចង្អុលដឹកនាំរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ គ្រប់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាទិសដៅការងាររបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញឱ្យអនុវត្តនាឆ្នាំ២០២១ ដោយបានធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម មានលក្ខណៈល្អប្រសើរ។

លោកឧត្តម សេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងនៅក្នុងរបាយការណ៍ថា រយៈពេល៦ខែនេះ សមត្ថកិច្ចបានរក្សាបាននូវសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ បញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ រក្សាបាននូវស្ថិរភាព សន្តិសុខផ្ទៃក្នុង ដោយទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខក្នុងសង្គម ក៏ដូចជាឧបាយកលឧទ្ទាមកម្មប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ចំណែក បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទមានការថយចុះ ៧% (១.៤៧៥/១៥៨៧លើក) ជាពិសេសបទល្មើសធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ថយចុះដល់ទៅ ៩% (២៨២/៣១១លើក) គួបផ្សំនឹងលទ្ធផលបង្ក្រាបមានកម្រិតខ្ពស់រហូតដល់៩២% (១.៣៥០ករណី ចាប់ ១៩២៦នាក់)។

ចំពោះផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងបទល្មើសផ្សេងៗទៀត ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលជាវិជ្ជមាន។
ទន្ទឹមនេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ២៣% រីឯអ្នកស្លាប់ និងអ្នករបួស មានការថយចុះគួរឱ្យកត់សម្គាល់ ក្នុងខណៈពេលដែលហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យថយចុះ ៤១%៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ