ព័ត៌មានជាតិ
កម្ពុជាបន្តយកចិនជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ខណៈការសន្យាផ្ដល់ពីប្រភពដទៃស្ងាត់នៅឡើយ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងយុទ្ធសាស្រ្តវ៉ាក់សាំង កម្ពុជាត្រូវបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការ ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីក រាលដាលនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោតេជោនាយករដ្ឋមន្រ្តីថ្លែងថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងជាង ១១លានដូសហើយ ចំណែកការចាក់ជូនប្រជាជនគិតត្រឹមល្ងាចម្សិលមិញនេះមានប្រមាណ ៤លានពីរសែននាក់ដែលស្មើនឹងជាង៤២ ភាគរយ។ គម្រោងវាក់សាំងដែលកម្ពុជាត្រូវទទួលគិតទាំងជំនួយគឺ ២៩លាន ៧សែនដូស។ តែសម្តេចស្នើឱ្យដកចេញពីការគិតគូររបស់សម្តេចទៅលើវ៉ាក់សាំង ៧លានដូសតាមរយៈកូវ៉ាក់ និងពីអូស្ត្រាលី៣លានដូស ស្មើនឹង១០លានដូសហើយ បង្វិលដោយយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វាក់សាំង ឯប្រភពផ្សេងៗទុកជាប្រភពគាំទ្រ។
សម្តេចបានបន្តថា ការសម្រេចចិត្តរបស់សម្តេច គឺត្រឹមត្រូវ អ្នកណាចង់ថាអីថាទៅ លើការជាក់ស្តែងកម្ពុជានឹងទទួលវ៉ាក់សាំងពីចិនជាង ២០លានដូស។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចបានបង្ហោះសារអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជាដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនប្រជាជន១០លាននាក់ដែលជាគោលដៅចាក់វ៉ាក់សាំង។ សម្ដេចបន្តថា ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយកម្ពុជាចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏មិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ។
សម្ដេចមានប្រសាសន៍ថា ប្រសិនបើសម្ដេចមិនចាប់យកយុទ្ធសាស្ត្រនេះ ហើយវិលទៅនេះបន្តិច វិលទៅនោះបន្តិច រង់ចាំបន្តិច នោះសូម្បីវ៉ាក់សាំង២០ម៉ឺនដូស ក៏កម្ពុជាមិនបានផង កុំថាឡើយ ៤លានដុស។ ព្រោះកូវ៉ាក់ដែលបានសន្យាឱ្យកម្ពុជា ៧លានដូស បានមកតែ ៣២៤,០០០ ដូសតែប៉ុណ្ណោះ ចាក់បានតែប្រមាណ ១៦ម៉ឹននាក់តែប៉ុណ្ណោះ។ លើការណ៍ជាក់ស្ដែង អ្នកណាចង់ថាអីថាទៅ ខ្វះអីអ្នកសន្យាឮសូរខ្លាំងៗមួយពាន់លានដូស ២ពាន់លានដូស ប៉ុន្តែអត់មានវ៉ាក់សាំង ធ្វើម៉េច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ យុទ្ធសាស្ត្រវ៉ាក់សាំងរបស់កម្ពុជា ទី១គឺត្រូវរកវ៉ាក់សាំងចាក់ឱ្យប្រជាជនបាន ១០ លាននាក់ និងបន្តទៅគិតគូរទៅដល់ការចាក់ឱ្យក្មេងអាយុក្រោម១៨ ឆ្នាំ។ ទី២ត្រូវតែបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ។ ទី៣វ៉ាក់សាំងមកដល់ត្រូវផ្ដល់ទៅកន្លែងអទិភាព និងប្រមូលកម្លាំងចាក់ឱ្យបានរហ័ស បើវ៉ាក់សាំងមកដល់អស់ត្រឹមខែ៨ គឺខែ១១ យើងអាចបញ្ចប់ការចាក់ជូនប្រជាជន ១០ លាននាក់ហើយ។ ដូចនេះលោកជំទាវ ឱ វណ្ណឌីន ត្រូវប្រឹងចាក់ឱ្យចប់៥លានដូសមកក្នុងខែកក្កដា គឺយើងចែកទៅតាមខេត្តចាក់ឱ្យបានគ្រប់ ដោយពេទ្យខេត្ត កន្លែងណាដែលត្រូវយុទ្ធនាការគឺប្រើពេទ្យទាហានពេទ្យស្ម័គ្រចិត្តចុះទៅជួយ។បន្ទាប់ទៅយើងបន្តគិតគូរទៅដល់ក្មេងអាយុពី ១៥ ឆ្នាំ ទៅ ១៧ឆ្នាំសិន តើត្រូវការវ៉ាក់សាំងប៉ុន្មាន ហើយបានគិតពីអាយុ១៣ឆ្នាំទៅ ១៧ឆ្នាំដែលត្រូវការវ៉ាក់សាំងប៉ុន្មាន ហើយក្មេងដែលត្រូវដល់អាយុ ១៨ ឆ្នាំផងដែរ។
សម្តេចបន្តថា យុទ្ធនាការបន្ទាន់របស់យើងគឺចាក់ឱ្យប្រជាជនបាន ៥ ទៅ ៦លាននាក់នៅ តំបន់ទីប្រជុំជន។ អ៊ីចឹងវ៉ាក់សាំងមកដល់ភ្លាមគឺរុញតាមបណ្ដាខេត្ត តាមផែនការ បើសិនជាអ្វីដែលបានកំណត់ថ្ងៃ៦ កក្កដាមកដល់ ១លានដូស ហើយថ្ងៃទី១០ កក្កដាមកដល់ ៤លានដូសតែម្ដង៕
អត្ថបទ៖ បាន វិបុល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»