ព័ត៌មានជាតិ
កាត់ទោសចិន៣នាក់ ចាប់ចិនដូចគ្នាជំរិតទារប្រាក់
ភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សឿ ឡងឌី ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី១ ខែកក្កដាឆ្នាំ២០២១ បានសម្រេចបើកសវនាការជំនុំជម្រះលើជនជាតិចិនចំនួន៣នាក់ ជាប់ចោទពីបទ កំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើអាវុធ ( ចាប់ជនរងគ្រោះដាក់ខ្នោះដៃ និងប្រើប្រាស់ឧបករណ៍ឆក់ជំរិតទារប្រាក់) ធ្វើឲ្យខូចខាតដោយចេតនា បើករថយន្តបុកបណ្តាលឲ្យខូចខាតរថយន្ត២ គ្រឿង និងបុករបងផ្ទះបណ្តាលឲ្យខូចខាត និងប្រើប្រាស់ឯកសារសាធារណៈក្លែង (ពាក់ស្លាកលេខរថយន្តដោយគ្មានសិទ្ធិ) ជំរិតទារប្រាក់១០ម៉ឺនដុល្លារ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_2533-768x1024.jpg)
១.ឈ្មោះ ចម ជីងមីង ( ZHAO-JIANMING ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិ ។
២.ឈ្មោះ XIAO-ZEAN ភេទប្រុស ជនជាតិចិន អាយុ ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ។
និង៣.ឈ្មោះ HU FENGWEN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន ស្នាក់នៅផ្ទះជួលលេខ 15 ផ្លូវលេខ 03 សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររកស៊ីខាងរ៉ែមាស។
សូមបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចក្នុងបន្ទប់លេខ៩០២ ជាន់ទី៩ សណ្ឋាគារ ហាយហៀងមីងជូ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១:២០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_2537.jpg)
សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន ១.រថយន្ដចំនួន01គ្រឿង ម៉ាក HILUX REVO ពណ៌ស្ករ ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន) ។ ២.ទូរសព្ទចំនួន02គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស, លុយចំនួន326$ , ប័ណ្ណព័ត៌មាន ( CTN TV) , ដំបងឆក់ចំនួន02 និងគ្រាប់ចំនួន01, ប័ណ្ណសម្គាល់រថយន្ដចំនួន01 និងកាតធានាគារចំនួន01 (ATM – ABA BANK) , ខ្នោះដៃចំនួន02, ក្រណាត់ពណ៌ខ្មៅចំនួន04 ( សម្រាប់គ្របមុខ) (របស់ឈ្មោះ ZHAO JIANMING)។
៣.ទូរស័ព្ទចំនួន02 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និងស , លុយដុល្លាចំនួន 13$ និងប្រាក់រៀលចំនួន 4200៛ , លិខិតឆ្លងដែនចំនួន01 លេខ EA 2019587 , Power Bank ពណ៌សរ ម៉ាកRomoss, កូនសោរមួយចង្កោម, និងកាបូបខ្មៅចំនួន01 ( ជារបស់ឈ្មោះ XIAO ZEAN) ។
៤.ទូរស័ព្ទចំនួន 01គ្រឿង ម៉ាកIPhone X ពណ៌ ទឹកប្រាក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_2536.jpg)
ចំណែកជនរងគ្រោះមានឈ្មោះ Lin Wei xian ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយលៀង មីងជូ ផ្ទះលេខ8 ផ្លូវ 278 ភូមិ5 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរបុគ្គលិកខារ៉ាអូខេ។
ក្រោយពីបញ្ចប់សវនាការសួរដេញដោលលើជនជាប់ចោទរួចរាល់ហើយលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកដើម្បីធ្វើការប្រកាសសាលក្រម៕
ដោយ ៖ មករា
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_2534-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_2535-834x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព