ព័ត៌មានជាតិ
ពលរដ្ឋខេត្តស្វាយរៀង និងខេត្តកំពង់ចាមបានឈ្នះរង្វាន់ឡាន Ford Ecosport 2021 ពីប្រូម៉ូសិន “កោសឈ្នះ កោសឈ្នះ ឈ្នះ 100% “ របស់ក្រុមហ៊ុន Smart
រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១៖ ជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មាតអាស្យាតា (Smart Axiata) បានប្រគល់រង្វាន់ដ៏មហាសាលរថយន្ត Ford Ecosport 2021 ចំនួនពីរគ្រឿងដល់អ្នកឈ្នះចំនួន ២ នាក់មកពីស្រុករមាសហែក ខេត្តស្វាយរៀង និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជាមួយនឹងកម្មវិធីប្រូម៉ូសិន “កោសឈ្នះ កោសឈ្នះ ឈ្នះ 100%” ជាមួយកាតកោស Smart 5,000៛ និង 20,000៛ អតិថិជនស្មាតទាំងអស់អាចមានឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosport 2021 សរុបចំនួន 10 គ្រឿង (នៅសល់ ៨ គ្រឿងទៀត) និងទូរស័ព្ទ OPPO Find Series ទូរស័ព្ទ OPPO Reno Series រាប់រយគ្រឿង និងលុយក្នុងប្រព័ន្ធជាច្រើនរង្វាន់ ទៀត។ យ៉ាងណាមិញ មានអតិថិជនជាច្រើននាក់ បានឈ្នះរង្វាន់ទូរស័ព្ទជាច្រើនគ្រឿងច្រើនមកហើយ និងនៅមានជាច្រើនគ្រឿងទៀតសម្រាប់អតិថិជនមានឱកាសឈ្នះបន្តទៀត។

អ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះរង្វាន់ធំទាំងពីរនាក់គឺលោក អ៊ូ សារ៉ាន មកពីស្រុករមាសហែក ខេត្តស្វាយ រៀង។ គាត់ គឺជាអតីតសន្តិសុខម្នាក់នៅភោជនីយដ្ឋានមួយ ហើយបន្ទាប់ពីភោជនីយដ្ឋាននោះបិទទ្វារ ដោយសារជំងឺកូវីដ-១៩ គាត់បានជួយឪពុកម្តាយរបស់គាត់ធ្វើស្រែចំការ។ ការឈ្នះរង្វាន់នេះ កើតមានឡើងបន្ទាប់ពីគាត់បានទិញកាតកោស Smart 5,000៛ ដើម្បីបញ្ចូលទឹកប្រាក់ក្នុងគោលបំណងបន្តការលេងហ្គេមក្រោយពេលដែលទឹកប្រាក់ក្នុងទូរស័ព្ទរបស់គាត់អស់។

លោកថ្លែងថា “ខ្ញុំកោសកន្លែងលេខបញ្ចូលទឹកប្រាក់ រួចកោសកន្លែងមានរង្វាន់ ហើយក៏ឃើញរូបឡាន។ ខ្ញុំមិនភ្នាក់ផ្អើល និងមិនជឿទេ។ អ៊ីចឹងខ្ញុំបានទូរស័ព្ទទៅភ្នាក់ងារបម្រើអតិថិជន Smart ហើយគាត់បានឲ្យខ្ញុំទៅការិយាល័យក្រុមហ៊ុននៅខេត្តស្វាយរៀងដើម្បីឆែកមើល ហើយចុងក្រោយខ្ញុំដឹងថា ខ្ញុំបានឈ្នះរង្វាន់ឡានពីក្រុមហ៊ុន Smart”។

បន្ទាប់ពីដឹងថា ត្រូវរង្វាន់រថយន្ត គាត់មានភាពស្រឡាំងកាំង និងបានប្រាប់គ្រួសាររបស់គាត់អំពីការឈ្នះនេះ។ លោកថ្លែងថា “គ្មានអ្វីអាចពិពណ៌នាអំពីភាពរីករាយរបស់យើងឡើយ។ ជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំ យើងគ្មានលទ្ធភាពទិញរថយន្តដោយខ្លួនឯងទេ។ នេះគឺជាសំណាងធំណាស់ក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំមិនធ្លាប់មានសំណាងឈ្នះអ្វីមួយឡើយ”។ គាត់ថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart ដែលបានផ្តល់រង្វាន់ធំបែបនេះដល់ខ្ញុំ។ ខ្ញុំសូមជូនពរឱ្យអ្នកមានការគាំទ្រកាន់តែច្រើនពីប្រជាជនកម្ពុជាហើយបន្តផ្តល់រង្វាន់បន្ថែមទៀតដល់អ្នកប្រើប្រាស់”។

អ្នកឈ្នះរង្វាន់រថយន្ត Ford Ecosport 2021 ម្នាក់ទៀតមកពីស្រុកជើងព្រៃ ខេត្តកំពង់ចាម ឈ្មោះ ជន ភារម្យ ដែលធ្វើការងារផ្នែកទីផ្សារនៅក្រុមហ៊ុនសំណង់មួយ។ គាត់បានឈ្នះរង្វាន់រថយន្តនេះក្រោយពេលដែលគាត់បានទិញកាតកោស Smart 5,000៛ ផងដែរ។ គាត់ថ្លែងថា “ឡាននេះនឹងជួយខ្ញុំបានច្រើន ព្រោះខ្ញុំបើកម៉ូតូទៅធ្វើការដោយប្រថុយគ្រោះថ្នាក់តាមផ្លូវ ហើយក្រុមហ៊ុនខ្ញុំនៅឆ្ងាយពីផ្ទះ ៥០ គីឡូម៉ែត្រ ប៉ុន្តែពេលនេះខ្ញុំអាចបើកឡាននេះទៅធ្វើការបានស្រួលជាងមុន។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart ដែលបានផ្តល់រង្វាន់ធំបែបនេះដល់ខ្ញុំ។ ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុនមានការគាំទ្រកាន់តែច្រើនពីពលរដ្ឋកម្ពុជា ហើយបន្តផ្តល់រង្វាន់បន្ថែមទៀតដល់អ្នកប្រើប្រាស់”។

លោកអ្នកដែលកំពុងតែប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Smart ក៏អាចមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះផងដែរ ដោយគ្រាន់តែទិញកាតកោស Smart 5,000៛ និង 20,000៛។ អ្នកអាចក្លាយជាម្ចាស់រថយន្ដ Ford Ecosport 2021 បន្ទាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី