Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបានចំណូលជាង ២០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ ៦ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះកម្ពុជាបានបញ្ចេញលក់ជ័រកៅស៊ូជាង ១៣ ម៉ឺនតោន (១៣២ ១៧៤) កើនឡើងជិត ៩ តោន (៨,៨៥៩) ស្មើនឹង៧,១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ខណៈចំណូលទទួលបានជាង ២០០ លានដុល្លារ។

របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាក្នុងចំណោម១៣២ ១៧៤តោននោះបញ្ចេញលក់ជ័រកៅស៊ូសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩ ៧០០តោន បានកើនឡើងចំនួន៤ ៣៩៧តោន ស្មើនឹង១៧,៣៨%ធៀបនឹងខែមុន និងកើនឡើងចំនួន ៣ ៦៨០តោន ស្មើនឹង១៤,១៤% ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល៦ខែ ថ្លៃ១.៦៧៧ដុល្លារក្នុង១តោន បានកើនឡើងចំនួន៣៧៤ដុល្លារក្នុង១តោន ស្មើនឹង២៨,៧២%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ១.៦៨៥ដុល្លារក្នុង១តោន បានថយចុះចំនួន១៥ដុល្លារក្នុង១តោនតោន ស្មើនឹង០.៨៦%ធៀបនឹងខែមុន និងបានកើនឡើងចំនួន៤១៩ដុល្លារក្នុង១តោន ស្មើនឹង៣៣,០៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ជារួមចំណូលពីជ័រកៅស៊ូក្នុងខែមិថុនាមានចំនួន៥០ ០៥៨ ៧៦៨ដុលា្លរខណៈចំណូលសរុបរយៈពេល៦ខែទទួលបានចំនួន ២២១ ៦៧៥ ៧៧០,០៩ដុលា្លរ ។

ក្រៅពីនេះរយៈពេល៦ខែ នេះដែរកម្ពុជាក៏បានបញ្ចេញលក់ឈើកៅស៊ូសម្រេចបានសរុប ចំនួន ៣.៦៦៣ម៉ែត្រដោយទទួលបានចំណូលចំនួន៧៥៦ ៩៩២,៨៤ដុលា្លរ។

បើតាមក្រសួងកសិកម្មបច្ចុប្បន្ននេះកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួន ៤០៤ ១៦០ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមាន​ចំនួន ២៩២ ៥០០ ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១ ៦៦០ ហិកតា ស្មើនឹង ២៨%៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៧ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៩ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម