Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រៃវែងបន្ត​រកឃើញអ្នកឆ្លងកូ​វីដ​៤៥​នាក់បន្ថែម ក្នុងស្រុកចំនួន១០​

បានផុស

នៅ

​យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស(Rapid Test) នៅថ្ងៃ​ទី១ ខែ​កក្ដដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤៥នាក់ បន្ថែម ក្នុងមូលដ្ឋានក្រុង-​ស្រុក​ចំនួន​១០ និង​មកពី​ខេត្តកណ្ដាលម្នាក់ ។

ក្រុង-ស្រុកដែលរកឃើញអ្នកឆ្លងជំងឺកូវីដទាំងនេះមាន ១- ក្រុង​ព្រៃវែង ចំនួន៨​នាក់។​ ២- ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន៩​នាក់​។ ៣-​ស្រុក​ពាម​រក៍ ចំនួន៦​នាក់។​ ៤-​ស្រុក​ពោធិ៍​រៀង ចំនួន៥​នាក់។ ៥- ស្រុក​កំពង់ត្របែក ចំនួន៥​នាក់។ ៦- ស្រុក​បាភ្នំ ចំនួន៤​នាក់។​ ៧- ស្រុក​ពាម​ជរ ចំនួន២​នាក់ ។ ៨- ស្រុក​ព្រះ​សេ្ត​ច ចំនួន២​នាក់។​ ៩- ស្រុក​កំចាយមារ ចំនួន២​នាក់។ ១០- ស្រុក​ក​ញ្ច្រៀ​ច ចំនួន១​នាក់។ ១១- មកពី​ខេត្តកណ្ដាល ចំនួន១​នាក់​។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង៤៥​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។

គិតត្រឹមថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩ សរុប១,៦៥០នាក់ ព្យាបាលជា​សះ​ស្បើយចំនួន១,០៨០នាក់ កំពុងសម្រាកព្យាបាលចំនួន៥៤៦នាក់ និងស្លាប់២៤នាក់៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម