ព័ត៌មានជាតិ
ឪពុករវល់ដាក់បង្កៃត្រី កូនចុះលេងទឹកលង់ស្លាប់ម្នាក់ និងម្នាក់ទៀត សង្គ្រោះទាន់
នេះជារឿងមួយដ៏គួរឲ្យសង្វេគណាស់ ខណៈឪពុកទៅដាក់បង្កៃត្រី នាំកូនស្រី២នាក់ ទៅជាមួយ តែដោយសាររវល់ជាប់ដាក់បង្កែត្រី បែរជាកូនទាំង២នាក់ ចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៤ ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងកើតភូមិអូរដង្កោ ត្រង់ចំណុចអូរស្ងួត ខាងកើតភូមិអូរដង្កោ ចម្ងាចប្រហែល១គីឡូ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកមង្គលបូរី បានប្រាប់ថា ក្មេងរងគ្រោះទាំង២នាក់ ជាបងប្អូននឹងគ្នា ទី១ឈ្មោះ ខន សុខលាង អាយុ៧ឆ្នាំ ស្លាប់ និងទី២ឈ្មោះ ខន សុខលីន អាយុ ២ឆ្នាំ ត្រូវបានក្រុមគ្រួសារ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំ ស្រុកមង្គលបូរី ។
នគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ គឺឪពុកក្មេងរងគ្រោះបានទៅដាក់បង្កៃ នៅចំណុចខាងលើ ហើយបានយកកូនស្រីទាំង២នាក់ ទៅជាមួយផង ស្រាប់តែពេលនោះ ឪពុកបានឆ្លងប្រឡាយទៅដាក់បង្កៃ ដោយទុកកូននៅម្ខាងប្រឡាយ លុះដាក់បានប្រហែល៣០បង្កៃ ក៏ក្រឡេកឃើញកូនលង់ទឹក ក៏ស្ទុះរត់ទៅជួយស្រង់យកមកផ្ទះ រួចបញ្ជូនទៅពេទ្យមិត្តភាព កម្ពុជា ជប៉ុនស្រុកមង្គលបូរី។
ក្រោយពេលក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់រួចមក កុមាររីឈ្មោះ ខន សុខលីន ត្រូបានសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ចំណែកឈ្មោះ ខន សុខលាង អាយុ៧ឆ្នាំ បានស្លាប់។
សពក្មេងស្រី ខន សុខលាង អាយុ៧ឆ្នាំ ដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ