Connect with us

ព័ត៌មានជាតិ

សំរាម គឺជាបញ្ហាទាំងអស់គ្នា ស្របពេលក្រុមហ៊ុនថ្មីប្រមូលសំរាមនៅភ្នំពេញ ចាប់ផ្ដើមដំណើរការ

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លើកឡើងថា បញ្ហាសំរាម គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដែលប្រជាពលរដ្ឋ អាជ្ញាធរភូមិ សង្កាត់ និងខណ្ឌត្រូវចូលរួមការទុកដាក់សំរាម ការផ្តល់ព័ត៌មានពីសំរាម និងរាយការណ៍ពីការប្រមូលសំរាមទាំអស់គ្នា ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានមានភាពល្អប្រសើរ ព្រោះថាបើបរិស្ថានមិនល្អ ជីវិតនឹងត្រូវបាត់បង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណៈបញ្ជាកាឯកភាពខណ្ឌ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទីបំផុត ក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសដោយតម្លាភាព តាមរយ:ការដេញថ្លៃជាស្តង់ដារអន្តរជាតិ សម្រាប់ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយខណ្ឌព្រែកព្នៅ ដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUPER និងក្រុមហ៊ុន Global Action for Environment Awareness Public Limited (Gaea)។

លោកបន្តថា ក្រុមហ៊ុន 800 SUPER មកប្រមូលសំរាមក្នុងខណ្ឌព្រែកព្នៅ ចាប់ពីថ្ងៃទី១កក្កដានេះតទៅ ដូចនេះអាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋបន្ថែម ហើយបង្ខំឲ្យពួកគាត់វេចខ្ចប់ឱ្យបានល្អ និងទៀងពេលវាលា។ ក្នុងនោះផងដែរភូមិ និងសង្កាត់ជួយមើលកាខុសត្រូវ និងផ្តល់ព័ត៌មាន កន្លែងដែលត្រូវយក និងកន្លែងដែលកកស្ទះ ដូចដែលបានធ្វើជាមួយក្រុមហ៊ុនចាស់កាលពីកន្លងមក។ ក្រុមហ៊ុន 800 SUPER និងក្រុមហ៊ុន Global Action for Environment Awareness Public Limited (Gaea) ជាក្រុមហ៊ុនធ្វើបានដោយជោគជ័យនៅខេត្តសៀមរាប ដូចនេះសង្ឃឹមថា ក្រុមហ៊ុនថ្មីនេះនឹងធ្វើបានល្អជាងក្រុមហ៊ុនចាស់។

គួរបញ្ជាក់ថា ក្រុមហ៊ុនចំនួន៣ ដែលត្រូវបានជ្រើសដោយតម្លាភាព តាមរយ:ការដេញថ្លៃជាស្តង់ដារអន្តរជាតិ សម្រាប់ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ នេះមាន តំបន់ទី១ មាន០៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUPER និងក្រុមហ៊ុន Global Action for Environment Awareness Public Limited (Gaea)។ តំបន់ទី២ មាន០៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដេញថ្លៃឈ្នះដោយក្រុមហ៊ុន Mizuda Group Co., Ltd។ និងតំបន់ទី៣ មាន០៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដេញថ្លៃឈ្នះដោយក្រុមហ៊ុន Cintri (Cambodia)/Everbright (China)។ បន្ទាប់ពីក្រុមហ៊ុនទាំង៣នេះដំណើការការងាររបស់ខ្លួនដោយរលូនហើយ រដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ ចំពោះអ្នកដែលចោលសំរាមខុសម៉ោងពេល និងទីតាំងដែលបានកំណត់៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ្រូកកណ្ដុរ
ព័ត៌មានជាតិ៤ នាទីutes មុន

របរចិញ្ចឹមជ្រូកកណ្ដុរធ្វើឲ្យគ្រួសារមួយនៅក្រុងបានលុងរកចំណូលបានគួរសម

ព័ត៌មានជាតិ១៧ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ១៩ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា២៤ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម