Connect with us

ព័ត៌មានជាតិ

Breaking news៖ អាជីវករ​ផ្សារអូឡាំពិក សន្តិសុខ ​១៨ នាក់ បាន​ឆ្លង​កូវីដ ១៩ ខណៈ​តេស្ត​សំណាកកំពុង​បន្ត

បានផុស

នៅ

ភ្នំពេញ៖ ក្រុមសន្តិសុខឯកជននិងក្រុមសន្តិសុខផ្សារអូឡាំពិក និងអាជីវករផ្សារសរុប ១៨ នាក់ហើយដែល​​បានឆ្លងកូវីដ-១៩ គិតមកដល់ព្រឹកថ្ងៃទី ០២ខែកក្កដានេះ ហើយពេលនេះអាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យ បាននឹងកំពុងពិនិត្យយកសំណាកបនុតទៀតចំពោះអ្នកពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាង បានមានប្រសាសន៍លើកឡើងនៅព្រឹកថ្ងៃទី០២ កក្កដានេះថា នៅផ្សារអូឡាំពិក បានផ្ទុះនៅការរីករាលដាលនៃជំងឺ-១៩ហើយ ដោយកាលពីម្សិលមិញថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញកូវីដ-១៩ ចំនួន២នាក់ ហើយនៅព្រឹកថ្ងៃទី០២ខែកក្កដានេះ ក្រោយពីបានធ្វើការយកសំណាកទៅលើអ្នកពាក់ព័ន្ធប្រមាណជាង១០០នាក់ បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ទៀត សរុបចំនួន១៨នាក់ ។ ក្នុងនោះរួមមានវិជ្ជមានកូវីដ-១៩ ទៅលើសន្តិសុខផ្សារអូឡាំពិកចំនួន៤នាក់ ក្រុមសន្តិសុខឯកជនចំនួន១៣នាក់ និងអាជីករម្នាក់។

ទោះបីយ៉ាងណាក្តី គណៈកម្មការ និងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានកំពុងធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលផ្សារអូឡាំពិក មកពិនិត្យយកសំណាករកជម្ងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំ​ឲ្យ​រីករាលដាលបន្តទៀត។

ជុំវិញ ការផ្ទុះឡើងជម្ងឺកូវីដ-១៩នៅក្នុងផ្សារអូឡាំពិកខាងលើនេះ ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកមិនបានបញ្ជាក់ថា នឹងត្រូវបិទផ្សារទាំងមូលដូចផ្សារបឹងកេងកងនៅឡើយទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម