ព័ត៌មានជាតិ
អម្រឹត អបអរខួប ៣០ឆ្នាំ ជាមួយកម្មវិធីប្រូម៉ូសិនធំបំផុត សរុបជាទឹកប្រាក់ជាង ១ពាន់លានរៀល
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ បានប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំនៃការចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងការប្រកាសបើកជាផ្លូវការនូវ «កម្មវិធីពិសេសអបអរខួប៣០ឆ្នាំ» ដែលផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន សរុបជាទឹកប្រាក់ជាង ១.០០០លានរៀល បូកបន្ថែមឡានទំនើប Ford Ranger Wildtrak 2022។
ថ្លែងក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ ដែលប្រព្រឹត្តឡើងតាមរយៈប្រព័ន្ធអនឡាញ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកគ្រប់គ្រងរបស់ អម្រឹត ប្រមាណជាង ២០០០នាក់ មកពីទូទាំងប្រទេស លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ អម្រឹត បានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ យើងបានវិវឌ្ឍន៍ខ្លួនពីគម្រោងឥណទានខ្នាតតូច ដែលបានផ្ដួចផ្ដើមដោយអង្គការបារាំងមួយកាលពីឆ្នាំ១៩៩១ ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនសរុបជាងកន្លះលាននាក់។»

លោកបានបន្តថា៖ «ការដាក់ចេញកម្មវិធីប្រូម៉ូសិនអបអរខួប៣០ឆ្នាំនេះឡើង គឺមានគោលដៅចម្បងក្នុងការអបអរសាទរដល់សមិទ្ធផលសំខាន់ៗដែល អម្រឹត សម្រេចបានក្នុងរយៈពេល៣០ឆ្នាំមកនេះ ក៏ដូចជារួមចំណែកជំរុញការលូតលាស់វិស័យហិរញ្ញវត្ថុ ដែលបានបង្អាក់ដោយការរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនិងអតិថិជនរបស់ អម្រឹត ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពនិងដឹកនាំ អម្រឹត ឆ្ពោះមកកាន់ភាពជោគជ័យនាពេលបច្ចុប្បន្ន។ ក្រៅពីការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជន យើងក៏ផ្ដល់ជូនរង្វាន់លើកទឹកចិត្តផងដែរសម្រាប់រាល់បុគ្គលិករបស់យើង ដែលរួមចំណែកក្នុងការគាំទ្រកម្មវិធីប្រូម៉ូសិននេះ។»

កម្មវិធីពិសេសអបអរខួប៣០ឆ្នាំ គឺជាកម្មវិធីប្រូម៉ូសិនធំបំផុតនិងមិនធ្លាប់មានពីមុនមករបស់ អម្រឹត ដែលចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២១។ កម្មវិធីនេះមានសុពលភាពចំពោះរាល់អតិថិជនរបស់ អម្រឹត ក៏ដូចជាសាធារណជនទូទៅ ដែលបើកគណនីក្មេងឆ្លាត ដំឡើងកម្មវិធី អម្រឹតម៉ូបាល ឬ ប្រើប្រាស់ឥណទានបុគ្គលរបស់ អម្រឹត ក្នុងអំឡុងកាលបរិច្ឆេទនៃកម្មវិធីប្រូម៉ូសិន។
ចំពោះរង្វាន់វិញ រួមមាន សាច់ប្រាក់ ៤លានរៀលចំនួន ៣០រង្វាន់ (សរុប ១៨០រង្វាន់) ដែលនឹងត្រូវធ្វើការចាប់ឆ្នោតរៀងរាល់ខែ និងរង្វាន់ធំ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២២ ចំនួន១គ្រឿង ដែលនឹងត្រូវស្វែងរកអ្នកឈ្នះក្នុងកម្មវិធីពិសេស ដែលគ្រោងនឹងរៀបចំឡើងអំឡុងខែមករា ឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី