Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ០២ធ្នូ តុលាការកាត់ទោសលោក រ៉ុង ឈុន

បានផុស

នៅ

បើពុំមានការកែប្រែទេ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលជាប់ពាក់ព័ន្ធនិងបទល្មើស « ញុះញង់បង្កឲ្យមានភាពចលាចលធ្ងន់ធ្ងដល់សង្គមជាតិ » ដែលផ្ដើមចេញពីការធ្វើអត្ថាធិប្បាយបញ្ហាព្រំដែនដ៏រសើប ។

ជនជាប់ចោទ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បន្ទាប់ពីរូបលោកបានធ្វើអត្ថា​ធិ​ប្បាយពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មកតុលាការបានចោទប្រកាន់ និងឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។

នាពេលថ្មីៗនេះ មេធាវីការពារក្ដីឲ្យលោក រ៉ុង ឈុន គឺលោកមេធាវី ជូង ជូងី បានប្ដឹងឡើងសាលាឧទ្ធរណ៍ ពីបញ្ហាដីកាសម្រេចឃុំខ្លួនជនត្រូវចោទ ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធ ហើយសម្រេចបន្តការឃុំខ្លួនរហូតដល់តុលាការអង្គសេចក្ដីសម្រេចតាមច្បាប់ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៨ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម