ព័ត៌មានជាតិ
ការចិញ្ចឹមសត្វអូទ្រីស មានតម្រូវការកាន់តែច្រើន
កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង នៅខេត្តកំពង់ស្ពឺ ដែលធ្លាប់នាំចូលពងសត្វអូទ្រីស ពីក្រៅប្រទេសមកលក់ក្នុងស្រុក ប៉ុន្តែឥឡូវនេះ បាននាំកូនសត្វអូទ្រីសមកលក់វិញម្តង ក៏ដោយសារសត្វប្រភេទនេះ ទទួលបានការចាប់អារម្មណ៍ មានអ្នកចង់ចិញ្ចឹមច្រើន និងដោយសារសត្វអូទ្រីស មានអាយុកាលវែងធន់នឹងអាកាសធាតុ និងឆាប់ធំធាត់រហូតដល់មានទម្ងន់១៥០គីឡូក្រាម។
បើតាមការបញ្ជាក់របស់លោក ស៊ី ជាអ្នកលក់ចែកចាយបន្តនៅភ្នំពេញ តាមរយៈការផ្សព្វផ្សាយអនឡាញ បានឲ្យដឹងថា កូនសត្វអទ្រីសនេះ មួយក្បាលថ្លៃ៤៥០ដុល្លារ ដោយចិញ្ចឹមក្នុងរយៈពេល៣ខែឡើងទម្ងន់៤ ទៅ៥គីឡូក្រាម ខណៈចំណីរបស់កូនសត្វអូទ្រីសនេះ វាស៊ីបន្លែចម្រុះចិញ្រ្ចាំឲ្យវាស៊ីដូចជាសត្វជ្រូក និងទាដែរ។

លោក ស៊ី បន្តថា តាមប្រវត្តិសាវតារបស់សត្វនេះ ធ្វើការនាំចូលមកពីអាហ្រ្វិក ដោយដាក់ទីតាំងនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។បណ្តាញចែកចាយរូបនេះ បន្តទៀតថា ពូជសត្វអូទ្រីសនេះ មានអាយុកាលវែងណាស់ យើងចិញ្ចឹមរហូតដល់មានទម្ងន់១៥០គីឡូក្រាមឯណោះ ហើយវាជាសាច់ដែលមានរសជាតិដូចសត្វគោដែរ។
ក្រៅពីតម្រូវការសាច់ វាក៏ជាប្រភេទសត្វ ដែលគេយកទៅដាក់ចិញ្ចឹមលម្អតាមរមណីយដ្ឋាន និងក្នុងចម្ការធំៗ ដោយសារវាមានរូបរាងស្រស់ស្អាតធំត្រដែត គួរជាទីទាក់ទាញភ្ញៀវទេសចរ ផងដែរ៕
អត្ថបទ ៖ កញ្ញា វ៉ាត

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)