ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតវៀត ណាម ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២១ នេះ បានអនុញ្ញាតឱ្យលោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងជម្រាបលា ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។

សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើចត្តាឡីស័ក រយៈ១៤ ថ្ងៃ កាលពីម្សិល បន្ទាប់ពីសម្តេចបានប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមាន។
ជាមួយគ្នានោះ សម្ដេចក៏ត្រូវធ្វើតេស្តជាលើកចុងក្រោយផងដែរ ហើយលទ្ធផលបង្ហាញថា អវិជ្ជមាន។ សម្តេចបានបញ្ជាក់ថា ក្នុងចំណោមមេដឹកនាំ នៃបណ្តាប្រទេសអាស៊ាន ប្រហែលជា មានតែសម្តេចទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេ រហូតដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ ហើយសង្ឃឹមថា នឹងពុំមានលើកទី៤ទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា ដើម្បីធានាថា ពុំមានលើកទី៤ មនុស្សដែលត្រូវជួបសម្តេច នឹងត្រូវធ្វើតេស្តជាមុន ឬយ៉ាងហោចណាស់ត្រូវធ្វើតេស្តរហ័ស ហើយដើម្បីកាន់តែធានាសម្រាប់ទាំងអស់គ្នាទៀតនោះ គឺការមិនជួបគ្នាដោយផ្ទាល់ ដែលជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕
អត្ថបទ៖ បាន វិបុល

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត