Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ៖ ឧបករណ៍តេស្តរហ័សអង់ទីហ្សែន កូវីដ-១៩ លក់សម្រាប់ក្រសួងស្ថាប័ន និង​ក្រុមហ៊ុន ប៉ុណ្ណោះ​

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកាស​លក់​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែន​កូវីដ​-១៩ ចូល​ ពី​ប្រទេស​កូរ៉េ​ ក្នុង​តម្លៃ​ដើម​នេះ​ គឺ​លក់​សម្រាប់​ក្រសួង​ស្ថាប័ន​ និង ​ក្រុមហ៊ុន ​ឬ​គ្រឹះស្ថាន​ឯកជន​ ប៉ុណ្ណោះ។ ចំណែក​សាធារណជន​ទូទៅ ​មិនទាន់​អាច​បញ្ជា​ទិញ​បាន​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លក្ខខណ្ឌ ​និង ​របៀប​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែន​កូវីដ​-១៩​ របស់​ក្រសួង ប្រៃសណីយ៍ និង​ ទូរគមនាគមន៍ ​បាន​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​ក្នុង​ការ​បញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទីហ្សែន​កូវីដ-១៩​ ចំពោះ​ ក្រសួង​ស្ថាប័ន​ គឺ​ត្រូវ​មាន​លិខិត​ស្នើសុំ​បញ្ជា​ទិញ​ ដោយ​កំណត់​ចំនួន​ឲ្យ​បាន​ជាក់លាក់ ​សមាមាត្រ​ និង​ ចំនួន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​។

ចំពោះ​ក្រុមហ៊ុន​ ឬ​ គ្រឹះស្ថាន​ឯកជន ​គឺ​ត្រូវ​បាន​ផ្ដល់​អាទិភាព​សម្រាប់​កន្លែង​ដែល​មាន​បុគ្គលិក​ច្រើន​និង​ ស្ថិតនៅ​តំបន់​ដែល​មាន​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ។

រីឯ​សាធារណជន​ទូទៅ ​ពុំ​ទាន់​អាច​បញ្ជា​ទិញ​ឥឡូវ​នេះ​បាន​ទេ​ ព្រោះ​ក្នុង​ករណី​មានការ​សង្ស័យ ​បង​ប្អូន​អាច​អញ្ជើញ​ទៅ​យក​សំណាក​តាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល ​ឬ​ អាជ្ញាធរ​ បាន​កំណត់​។

ក្រសួង ​បាន​បញ្ជាក់​ថា ឧបករណ៍​តេស្ត​រហ័ស​នេះ​ នឹង​ត្រូវ​លក់​ជូន​ក្នុង​គោលដៅ​ប្រើប្រាស់​សម្រាប់​បុគ្គលិក​របស់​អង្គភាព​ខ្លួន​តែប៉ុណ្ណោះ​ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​ចែកចាយ ​ឬ​ លក់​បន្ត​នោះ​ទេ​។ ​អ្នក​បាន​បញ្ជា​ទិញ​មុន នឹង​ទទួល​បាន​ការអនុញ្ញាត​មុន។

ក្រសួង​ប្រៃសណីយ៍ និង​ ទូរគមនាគមន៍ ​បាន​ប្រកាស​លក់​តេស្ត​រហ័ស​អង់​ទី​ហ្សែន​កូវីដ​-១៩ ​ដែល​នាំ​ចូល​មកពី​ប្រទេស​កូរ៉េ​ក្នុង​តម្លៃ​ដើម ​៣,៧​ ដុល្លារ​ ក្នុង​មួយ​ឧបករណ៍​ ដើម្បី​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់ ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ បាន​ទាន់​ពេល​វេលា។

ក្រសួង​ប្រៃសណីយ៍ បាន​គូស​បញ្ជាក់​ទៀត​ថា ឧបករណ៍​តេស្ត​រហ័ស​នេះ នឹង​ត្រូវ​លក់​ជូន​ក្នុង​គោល​ដៅ​យក​ទៅ​ប្រើប្រាស់​តែប៉ុណ្ណោះ ដោយ​មិន​ត្រូវ​យក​ទៅ​លក់​បន្ត​ឡើយ។

ក្រសួង​ សូម​ណែនាំ​ដល់​ថ្នាក់ដឹកនាំ ឬ​ ម្ចាស់​ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន​ពាក់ព័ន្ធ ដូចជា គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ ទីតាំង​ប្រមូលផ្ដុំ ​មាន​ការគ្រប់គ្រង​ទាំងអស់ ដែល​មាន​បំណង​ចង់​យក​សំណាក​លើ បុគ្គលិក និយោជិត កម្មករ​ របស់​ខ្លួន អាច​ទំនាក់ទំនង​មក​ក្រសួង​ប្រៃសណីយ៍ និង​ ទូរគ​មនា​គមន៍ ដើម្បី​ទិញ​ឧបករណ៍​តេស្ត​រហ័ស នេះ តាមរយៈ តេ​ឡេ​ក្រាម t.me/rapidtestkh ឬ​ លេខ​ទូរ​សព្ទ ១២៣/ ០៦៧ ៨១៨ ៧៨២/ ០១៧ ៨៤៨ ១០៨/ ០៧៧ ៨៦៧ ៩៥៧ នៅ​រៀងរាល់​ម៉ោង​ធ្វើការ។

ក្រសួង​ប្រៃសណីយ៍ នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បណ្ដុះបណ្ដាល​លើ​ការ​យក​សំណាក​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង ​មាន​ប្រសិទ្ធភាព មុននឹង​ប្រគល់​ឧបករណ៍​តេស្ត​រហ័ស​នេះ។

ការ​ប្រកាស​លក់​ឧបករណ៍​តេស្ត​រហ័ស អង់​ទី​ហ្សែន​កូវីដ​-១៩​ នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​ សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ធ្វើ​តេស្ត​បុគ្គលិក​ និង​ កម្មករ ដោយ​ខ្លួនឯង ​ដើម្បី​អាច​រក​ជំងឺ​កូវីដ​ លឿន និង​ មាន​វិធានការ​គ្រប់គ្រង​បាន​ឆាប់​រហ័ស។

ជា​មួយ​គ្នា​នេះ​ សម្តេច បាន​ជំរុញ​មន្ត្រី​សុខាភិបាល ​ត្រូវ​ចុះ​បង្រៀន​ពី​របៀប ​នៃ​ការ​ធ្វើតេស្ត ដើម្បី​ឲ្យ​តាម​បណ្តា​ក្រុមហ៊ុន​ឯកជន ចេះ​ប្រើប្រាស់​ឧបករណ៍​នេះ​ដោយ​ខ្លួនឯង ដែល​នាំមក​ផល​ចំណេញ​ច្រើន ទាំង​ការគ្រប់គ្រង​បាន​លឿន និង ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ការពារ​ខ្លួន តាមរយៈ​ការ​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ដោយ​ខ្លួន​ឯង ហើយ​ប្រសិនបើ​គាត់​រក​ឃើញ​ថា ​មាន​ជំងឺ​ គាត់​នឹង​រត់​ទៅ​រក​ពេទ្យ​ ដើម្បី​ព្យាបាល​បាន​ទាន់​ពេលវេលា ជួយ​កាត់ផ្ដាច់​បាន​ការ​ឆ្លង​បន្ត​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២០ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម