ព័ត៌មានជាតិ
ផលិតផលថ្មី Camel Opti-Flow របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានសម្ពោធ
រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ និង៣០ ខែមិថុនា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយនៅកម្ពុជា បានណែនាំផលិតផល Camel Opti-Flow របស់ខ្លួនដែលជាផលិតផលថ្មីកាន់តែប្រសើរ នាពិធីបើកសម្ពោធផលិតផលតាមប្រព័ន្ធអនឡាញលើកដំបូងរយៈពេល២ថ្ងៃ ហើយក្រុមហ៊ុនពិតជាមានមោទនភាពដែលខ្លួនអាចបង្កើតផលិតផលថ្មីនេះចេញជារូបរាងឡើងដែលបំពេញទៅតាមតម្រូវការរបស់អតិថិជន។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/shsjkk-1024x571.jpg)
ព្រឹត្តិការណ៍សម្ពោធផលិតផលតាមប្រព័ន្ធអនឡាញនេះដែលត្រូវបានបើកដោយលោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន គឺអ្នកឧកញ៉ា លាង ម៉េង និងលោក Nicholas George ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដោយលោកទាំងពីរបានមានវត្តមានបើកពិធីនេះតាមប្រព័ន្ធអនឡាញដោយអនុលោមយ៉ាងត្រឹមត្រូវទៅតាមវិធានការបង្ការនិងការពារជំងឺកូវីដ-១៩។ តាមរយៈកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញចំនួនពីរម៉ោងនេះ អ្នកចូលរួមពិធីនេះទទួលបាននូវការស្វែងយល់សេចក្ដីលម្អិតនៅពីក្រោយបច្ចេកវិទ្យាផលិតស៊ីម៉ងត៍ដែលពោរពេញដោយគំនិតច្នៃប្រឌិតថ្មីពិសេសដែលនាំទៅរកការអភិវឌ្ឍឡើងនូវផលិតផល Camel Opti-Flow តាមរយៈការធ្វើបទបង្ហាញដែលដឹកនាំដោយ លោក Graeme Bride នាយករោងចក្រ ស៊ីម៉ងត៍ ហើយអ្នកចូលរួមក៏ត្រូវបានស្វែងយល់បន្ថែម បច្ចេកវិទ្យាពីក្រោយផលិតផលស៊ីម៉ងត៍លាយស្រាប់ ដែលត្រូវបានធ្វើបទបង្ហាញជូនដោយបណ្ឌិត Moussa Baalbaki ដែលជាប្រធានផ្នែកសម្ព័ន្ធផលិតផល និងដំណោះស្រាយនៃ Insee Group។ ដោយផលិតឡើងអនុលោមតាមស្តង់ដារផលិតកម្ម ASTM C1157/C1157-11 សម្រាប់ស៊ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/dkjjj-1024x571.jpg)
លោក វ៉ា កក្កដា ដែលជាអ្នកជំនាញផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន បានពន្យល់ថា ផលិតផលថ្មីនេះត្រូវបានអភិវឌ្ឍឡើងដោយបំពេញទៅតាមតម្រូវការរបស់អតិថិជន។ លោក វ៉ា កក្កដា បាននិយាយថា៖ “យើងស្ដាប់ និងទទួលយកយោបល់កែលម្អដែលអតិថិជនបានផ្ដល់ឲ្យ ហើយយើងអាចនិយាយដោយមោទនភាពបានថាផលិតផល Camel Opti-Flow នេះផ្ដល់ជូននូវឧត្ដមប្រយោជន៍ចំនួន ៣ ធំៗ៖ គឺ (១) វាមានភាពងាយស្រួលធ្វើការបំផុត (២) មានការសន្សំសំចៃបំផុត និង (៣) ផ្តល់កំលាំងបេតុងដែលខ្លាំងបំផុតនៅលើទីផ្សារ”។
លោកបានបន្ថែមទៀតថា ផលិតផលថ្មីនេះគឺអាចផ្គត់ផ្គង់ជូន ក្រុមហ៊ុនបេតុងលាយស្រេច ឬ រោងចក្រផលិតគ្រឿងបង្គុំរួចជាស្រេចធ្វើពីបេតុង ឬរាល់ផលិតផលធ្វើពីបេតុងផ្សេងៗ CPM។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/sjjdj-1024x571.jpg)
លោក Nicholas George បានមានប្រសាសន៍ក្នុងពិធីនេះយ៉ាងដូច្នេះថា៖ “បេសកកម្មរបស់ក្រុមហ៊ុន គឺយើងប្ដេជ្ញាផ្ដល់តែផលិតផលដែលមានគុណភាពខ្ពស់បំផុតជានិច្ចជូនអតិថិជនរបស់យើងនៅក្នុងតំបន់ ដោយយើងមានរោងចក្រដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រចាំថ្ងៃបានលើសពី ៥.៥០០ តោន ដើម្បីបំពេញតម្រូវការទីផ្សារ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/djkjl-1024x571.jpg)
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ជាក្រុមហ៊ុនដែលចូលរួមភាគហ៊ុនរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប និង ក្រុមហ៊ុន ស្យាម ស៊ីតធី ស៊ីមេន មកពីប្រទេសថៃ។ ក្រុមហ៊ុនបានសាងសង់រោងចក្រ ស៊ីម៉ងត៍ដ៏ទំនើប ហើយរោងចក្រនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ៣១ ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់៖ ០២៣ ២១៦ ៣៨០៕
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Sequence-01.00_21_02_02.Still003-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង