Connect with us

ព័ត៌មានជាតិ

រកឃើញ២ក្រុមទៀត ឡើងវគ្គ Semi-Final ពានរង្វាន់យូរ៉ូ

បានផុស

នៅ

បន្ទាប់ពីអេស្ប៉ាញនិងអ៊ីតាលី យប់មិញគេបានរកឃើញក្រុមពីរទៀតឡើងវគ្គ៤ក្រុមចុងក្រោយ (Semi-Final) ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប។

អង់គ្លេស និងដាណឺម៉ាក បានឈានទៅកាន់វគ្គនេះ ក្រោយយកឈ្នះគូប្រជែងរៀងៗខ្លួន។

ក្នុងការប្រកួតនៅពហុកីឡដ្ឋាន Stadio Olimpico នៃទីក្រុង រ៉ូម ប្រទេស អ៊ីតាលី, ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បានបំបាក់ក្រុម អ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។

៤គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Harry Kane ២គ្រាប់ម្នាក់ឯង នៅនាទីទី៤ និង ៥០។ ចំណែកខ្សែការពារ Harry Maguire រកបានមួយគ្រាប់ដែរនៅនាទីទី៤៦ ខណៈមួយគ្រាប់ទៀត រកបានដោយកីឡាករ Jordan Henderson នៅនាទីទី៦៣។

រីឯការប្រកួតមួយគូទៀតនៅកីឡដ្ឋាន Baku Olimpiya Stadionu នៃប្រទេស អាហ្ស៊ែបៃហ្សង់, ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក បានយកឈ្នះ ឆែក​ ដោយលទ្ធផល ២-១។

២គ្រាប់របស់របស់ដាណឺម៉ាក រកបានដោយកីឡាករ Thomas Delaney នៅនាទីទី៤ និង Kasper Dolberg នៅនាទីទី៤២ ខណៈ១គ្រាប់របស់ ឆែក រកបានដោយ Patrik Schick នៅនាទីទី៤៩។

-វគ្គ៤ក្រុមចុងក្រោយ (Semi-Final)

អ៊ីតាលី vs អេស្ប៉ាញ ថ្ងៃ៦ ខែកក្កដា ម៉ោង ០២:០០

អង់គ្លេស vs ដាណឺម៉ាក ថ្ងៃ៧ ខែកក្កដា ម៉ោង ០២:០០

ដោយ៖ Vann Vann

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ១ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម