ព័ត៌មានជាតិ
បិទទីតាំង៤កន្លែង និងយកសំណាកមនុស្ស ៣៥នាក់ ដែលពាក់ព័ន្ធនឹងលោកអភិបាលស្រុកជលគីរី
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២១ នេះបានចុះបិទទីតាំងចំនួន ០៤ កន្លែង ដែលមានអ្នកពាក់ព័ន្ធចំនួន ៣៥នាក់ ដើម្បីពិនិត្យសំណាកបន្ទាន់ ជាលទ្ធផល (អវិជ្ជមាន តេស្តលើកទី ០១) និងតម្រូវឲ្យធ្វើចត្តាឡីស័ក្តរយៈពេល ១៤ថ្ងៃ តាមដានសុខភាពរបស់ខ្លួនឲ្យបានហ្មត់ចត់ រង់ចាំការយកសំណាកលើកទី ២ និងលើកទី៣ ដោយមិនអនុញ្ញាតឲ្យចាកចេញពីកន្លែងចត្តាឡីស័កនោះឡើយ។
ទីតាំងចំនួន ៤ ដែលលោកអភិបាលស្រុកជលគីរី បានធ្វើដំណើរចូលមុនថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ នៅគឺ ១. ហាងបាយដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ២. ហាងបាយសេះសមុទ្រ និងលោកឪពុក ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ៣. ផ្ទះសំណាក់វិមានជ័យ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង (ទីតាំងនេះមិនបិទទាំងអស់ទេ គឺបិទតែ មួយបន្ទប់ ដែលមានអ្នកវិជ្ជមានកូវីដ១៩ ចូលទៅសម្រាក) ។ និង៤ទីតាំងលាងម៉ូតូរថយន្ត នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។



អាជ្ញាធរក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា លោក ហៃ មនោរម្យ អភិបាល ស្រុកជលគីរី ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ និងបានចេញចូលក្នុងទីតាំងទាំង៤ ខាងលើនេះ ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋនៅក្នុងក្រុង ដែលពាក់ព័ន្ធនឹងទីតាំងទាំង០៤នេះ សូមមកពិនិត្យសំណាកដោយស្ម័គ្រចិត្ត និងសូមអនុវត្តឲ្យបានតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលមានដូចជាការប្រើម៉ាស អាល់កុលបាញ់ដៃ លាងដៃនឹងសាប៊ូ រក្សាគម្លាត ដែលជាកត្តាកាត់បន្ថយនូវការរីករាល ដាលឆ្លងនូវជំងឺកូវី១៩ ។
ទន្ទឹមនោះដែលលោកសូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្ត សូមអនុវត្តឲ្យបានត្រឹមត្រូវ ១៤ ថ្ងៃ កុំលួចចេញដើរផ្ដេសផ្ដាស ចំណែកអាជ្ញាធរមូលដ្ឋានសូមជួយត្រួតពិនិត្យទៅលើប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កទាំងនោះ កុំឲ្យពួកគាត់ចាកចេញពីផ្ទះ ដើម្បីកុំឱ្យការឆ្លងរាលដាលកាន់តែខ្លាំង៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ ខេត្តស្វាយរៀងកត់ត្រាអ្នកឆ្លងកូវីដច្រើនបំផុតមួយថ្ងៃ ១៤៧ នាក់ ស្លាប់ ៥ នាក់ទៀត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ