ព័ត៌មានជាតិ
ដីជាង១ពាន់ហិកតានៅខេត្តកោះកុង នឹងរៀបចំជាតំបន់វិស្សមកាលក្រសួងការពារជាតិ
រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដីជាង១ពាន់ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្តដល់ក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។

បើតាម លោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុងបានឱ្យដឹងនៅព្រឹកថ្ងៃទី០៤កក្កដានេះថា ដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុងទំហំ ១ ១០២ ហិកតា ដែលរដ្ឋបាលខេត្តប្រគល់ជូនក្រុមការងាររបស់ក្រសួងការពារជាតិនេះ មានទីតាំងស្ថិតនៅព្រែកតាអេក និងនៅចន្លោះព្រែកតាចាន់ ទៅព្រែកសៀមអុច ឃុំជ្រោយប្រស់ ស្រុកកោះកុង សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។
ចំពោះគម្រោងរៀបចំតំបន់ អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិនេះ លោក សុខ សិទ្ធី បានលើកឡើងថាលោកមិនបានដឹងពីគម្រោងនេះនៅឡើយទេ ហើយក៏មិនដឹងថានឹងចាប់ផ្តើមអនុវត្តនៅពេលណាដែរ ព្រោះការងារទាំងនេះក្រសួងការពារជាតិជាអ្នកអនុវត្តដោយផ្ទាល់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី