ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញឆ្មក់បង្ក្រាបទីតាំងចាក់បាល់ តាមប្រព័ន្ធអ៊ីនធើណេត៧កន្លែង ដែលលួចបើកលេង
ទីតាំងបង្កប់ល្បែងស៊ីសង តាមប្រព័ន្ធអ៉ីនធើណេតចំនួន០៧ទីតាំង ដែលលបលួចបើកល្មើសវិធានការរដ្ឋបាល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាបផ្ទាល់ដកហូតសម្ភារៈនិងបិទអាជីវកម្មទីតាំងទាំងនោះតែម្តង។

ជាក់ស្តែងនៅព្រលប់ថ្ងៃសៅរ៍ទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០៧ទីតាំង ដែលលបលួចបើកល្មើស និងការណែនាំ របស់ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា របស់រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការរួមគ្នារបង្ការនិងប្រយុទ្ធប្រឆាំង និង ជំងឺ Covid-19 ក្នុងប្រទេសកម្ពុជា ជាលទ្ធផលបង្ក្រាបទីតាំងល្មើសបានចំនួន០៧ទីតាំង រួមមាន ៖
១-ផ្ទះលេខ១៣៥E០ ផ្លូវលេខ១១០ ក្រុម៣៨ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
២-ផ្ទះលេខ៤១CE១ ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៣-តូបលេខ៧ ផ្លូវលេខ១៥៤កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៤- ទីតាំងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៥- ផ្ទះលេខ៤៩ ផ្លូវលេខ៥១ ភូមិ៣ សង្កាត់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
៦-ផ្ទះលេខ១៥៦ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
៧-ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។






ជាមួយគ្នានោះដែរក្រុមការងារបានសម្រេចបិទអាជីវកម្មទីតាំងខាងលើជាបណ្តោះអាសន្ន ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌនិងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ