Connect with us

ព័ត៌មានជាតិ

ដោយសង្ស័យ តេស្ត​សំណាក​​មនុស្ស​ ៥៧៣ នាក់ ឆ្លង​កូវីដ​ដល់ទៅ​៣៦ នាក់

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យជំនាញបានយក​សំណាកមនុស្សមានចំនួន៥៧៣នាក់ នៅ ៣ទីតាំង​ក្នុង​ក្រុងសិរីសោភ័ណយកទៅពិនិត្យ បានរកឃើញអ្នកវិជ្ជមានចំនួន៣៦នាក់ នៅ ទី២និងទី ៣ ខែ កក្កដា ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ក្រុងសិរីសោភ័ណបានឲ្យដឹងថា មន្ទីរពេទ្យបង្អែកនិង​មណ្ឌល​សុខភាព​នៅ​ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​២ និង ថ្ងៃទី៣ ខែកក្កដានេះ បាន​បន្ត​យក​សំណាក​អ្នកពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​កូ​វីដ​-១៩ ដោយ​បើក​កន្លែង​យក​សំណាក​ចំនួន​៣​ទីតាំង​ផ្សេងគ្នា​។ទីតាំង​យក​សំណាករ​កកូ​វីដ​១៩ ទាំង​៣​កន្លែង​រួមមាន​ ទី​១នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ នៅ​សង្កាត់​ព្រះ​ពន្លា បានធ្វើ​ការយក​សំណាក​ពីមនុស្សចំនួន ១៣៦​នាក់​ក្នុងនោះលទ្ធផល​វិជ្ជមាន​ចំនួន ១៦​នាក់ ទីតាំងទី​២ នៅ​ផ្សារ អូរ​អំបិល ហៅ​ផ្សារ​ដើម​គ សង្កាត់​អូរ​អំបិល យក​សំណាក​ចំនួន ៣៨៥​នាក់ លទ្ធផល​វិជ្ជមាន​ចំនួន​១០​នាក់ ទីតាំងទី​៣នៅ​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ នា​សង្កាត់​ទឹកថ្លា យក​សំណាក​៥០​នាក់ លទ្ធផល​អវិជ្ជមាន​ទាំងអស់។​

លោក​ហ៊ឹ​ល រ៉ា​យ៉ាអភិបាលក្រុងសិរីសោភ័ណបាន​ប្រាប់ឲ្យដឹងថា ចំពោះមុខ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ អំពាវនាវ​ដល់​អ្នកជា​ប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​វិជ្ជមានកូ​វវីដ១៩ ទាំង​ផ្ទាល់ និង​ប្រយោល ផ្សេងទៀត មក​ផ្តល់​សំណាក​ធ្វើតេស្ត​រហ័ស (Rapid Test) ដើម្បី​រក​វីរុស​កូ​វវីដ.១៩ នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា៥៤ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម