ព័ត៌មានជាតិ
ដើមខែកក្កដា សិល្បករខ្មែរបន្តបន្ទាប់រងគ្រោះ រហូតមានអ្នកស្លាប់ដោយសារកូវីដ១៩
ភ្នំពេញ៖ ចូលដល់ដើមខែកក្កដាឆ្នាំ២០២១ភ្លាម គេសង្កេតឃើញមានអ្នកសិល្ប:ភេទទី៣ម្នាក់ស្លាប់ និង២នាក់ទៀតឆ្លងជំងឺកូវីដ-១៩ ខណៈមានពលរដ្ឋរាប់ពាន់នាក់ទៀតបានរងគ្រោះដោយសារជំងឺដ៏កាចសាហាវមួយនេះ។
បើយោងតាមព័ត៌មានដែលក្រុមការងារកម្ពុជាថ្មីទទួលបានពីតារាសិល្បករខ្មែរដែលបានឆ្លងកូវីដ និងក៏មានអ្នកស្លាប់មាន៖

ទីមួយ តារាកំប្លែងនិងសម្តែងភេទទី៣ សុភា នុប ហៅម៉ែ ពាង បានទទួលមរណភាពដោយសារកូវីដ-១៩ កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១ បន្ទាប់ពីឆ្លងជំងឺនេះធ្ងន់ធ្ងរ។ ទីពីរគឺតារាចម្រៀងមានសម្លេងស្រដៀងកញ្ញា សុខ ពិសី គឺលោក រ៉េត បូរ៉ា។ តារាប្រុសលោក រ៉េត បូរ៉ា បានប្រកាសថាខ្លួនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីថ្ងៃទី២៩ខែមិ ថុនាឆ្នាំ២០២១កន្លងទៅនេះ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅកន្លែងសម្រាកព្យាបាលនៅអាគារដឺព្រេមៀសែនសុខម្តុំផ្សាទំនើបអ៊ីអនពីរ។

ចំណែកសិល្បករខ្មែរទី ៣ ដែលរងគ្រោះគឺតារាសម្តែងប្រុសរូបសង្ហាគ្រងតំណែងតួឯកក្នុងរឿង«មនុស្សហ្សឺរ៉ូ»លោក ព្រីន បានប្រកាសកាលពីយប់ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២១ថា ខ្លួនបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។
តារាប្រុសរូបសង្ហារូបនេះ បានបញ្ជាក់ថា លោកបានចាក់ថ្នាំវ៉ាក់សាំងលើកទី២រួចរាល់ហើយនៅតែឆ្លង។

លោកក៏អំពាវនាវដល់គ្រប់គ្នាប្រុងប្រយ័ត្ន ពីព្រោះជំងឺនេះមើលមិនឃើញអាចឆ្លងបានគ្រប់ពេល បើទោះបីបានចាក់វ៉ាក់សាំងរួចក៏ដោយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?