ព័ត៌មានជាតិ
ភោជនីយដ្ឋានតូចធំបិទបន្តបន្ទាប់ ផលត្រីអ្នកនេសាទសល់ពេញបែរ ព្រោះគ្មានទីផ្សារ
(ខេត្តកំពត)៖ មួយខែចុងក្រោយនេះត្រីក្នុងបែ និងស្រះរបស់ពលរដ្ឋនៅខេត្តកំពតនៅសល់ច្រើន ដោយសារគ្មានទីផ្សារ ខណៈភោជនីយដ្ឋានតូចធំបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាការរាតត្បាតកូវីដ១៩។

នៅក្នុងដំណើរចុះត្រួតពិនិត្យការចិញ្ចឹមត្រីក្នុងបែតាមដៃព្រែក និងមាត់សមុទ្រ ក្នុងភូមិសាស្ត្រ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីពេលថ្មីៗនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានប្រាប់ឱ្យដឹងថា នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាទទួលរងឥទ្ធិពលជំងឺកូវីដ-១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនការងារចុះជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យអនុវត្តវិធានការអនាម័យ ការការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ពិសេសបានជំរុញពលរដ្ឋឱ្យបន្តការយកចិត្តទុកដាក់បង្កបង្កើនផល ការងារដាំដុះ បន្លែបង្ការ ដំណាំហូបផ្លែផ្សេងៗ ពិសេសការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ទា និងចិញ្ចឹមត្រីជាដើម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ទិន្នផលកសិកម្ម ស្បៀងអាហារត្រីសាច់ នៅក្នុងខេត្តកំពតមិនមានការធ្លាក់ចុះទេ ប៉ុន្តែទិន្នផលមួយចំនួនគ្មានទីផ្សារ ឬតម្លៃធ្លាក់ចុះ ដូចជាស្រូវ ស្វាយ និងផលនេសាទជាដើម។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានប្រាប់កម្ពុជាថ្មីឱ្យដឹងដែរថា នៅក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ប្រជានេសាទនៅតែបន្តការងារនេសាទ ហើយទិន្នផលក៏បានច្រើនដូចសព្វមួយដង។ ចំណែកពលរដ្ឋដែលចិញ្ចឹមត្រីតាមបែរ និងស្រះ ក៏ទទួលបានទិន្នផលល្អដែរ ប៉ុន្តែអ្វីជាបញ្ហាគឺតម្លៃ និងទីផ្សារលក់ផលនេសាទ។

លោកបន្តថា ភោជនីយដ្ឋានធំៗមួយចំនួននៅខេត្តកំពត បានផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារកូវីដ១៩។ យ៉ាងណាមន្រ្តីគ្រប់ផ្នែកក៏នៅតែបន្តជំរុញដល់ពលរដ្ឋ និងប្រជានេសាទសូមកុំបោះបង់ការងារចិញ្ចឹមត្រី និងផ្អាករបរនេសាទរបស់ខ្លួនឱ្យសោះ នៅពេលជំងឺកូវីដថយចុះ ទីផ្សារកសិផល ពិសេសត្រីសាច់ នឹងមានទីផ្សារផ្សារល្អឡើងវិញ៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី