ព័ត៌មានជាតិ
ឃុំ២ក្នុងស្រុករុក្ខគីរី ត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាតធ្ងន់ស្រាល ផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នង
យ៉ាងហោចណាស់ ក៏មានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានរងផលប៉ះពាល់ពីគ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ខណៈមានភ្លៀងធ្លាក់១មេ កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង០៣:៣៥នាទី។
គ្រោះធម្មជាតិខាងលើ បានកើតឡើងក្នុងស្រុករុក្ខគីរី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណៈមានភ្លៀងធ្លាក់១មេ នៅក្នុងស្រុក១នេះ លាយឡំខ្យល់កន្ត្រាក់បោកបក់ខ្លាំងបានក្របដណ្ដប់លើឃុំចំនួន២នៃស្រុក១នេះ បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៥៧ខ្នង រងផលប៉ពាល់ធ្ងន់និងស្រាល។



បើតាមរបាយការណ៍ពីសមត្ថកិច្ចក្នុងមូលដ្ឋានបានឲ្យដឹងថា ឃុំចំនួន២ដែលបានរងគ្រោះពីខ្យល់កន្ត្រាក់រួមមាន៖ ក្នុងឃុំព្រៃត្រឡាចមានផ្ទះពលរដ្ឋ ដែលរងការខូចខាតចំនួន៤៤ខ្នង ក្នុងនោះរបើកដំបូលនិងខូចខាតស័ង្កសីអស់៤៤៤សន្លឹក របើកក្បឿងខូចអស់ចំនួន៤០១សន្លឹកព្រមទាំងបែកពាងទឹកអស់០៤ផង។ ក្នុងឃុំព្រែកជីករងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១៣ខ្នងផ្ទះ ក្នុងនោះប៉ើងធ្នាក់ពីលើជើងតាង០១ខ្នង របើកស័ង្កសីខូចអស់១០១សន្លឹក របើកក្បឿងខូចអស់១០០សន្លឹក តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។



ចំពោះមុខអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានកំពុងជួយជួសជុលជូនពលរដ្ឋជាបណ្តើរៗ តាមដែលអាចជួយបាននិងធ្វើរបាយការណ៍ជូនថ្នាក់ស្រុកនិងខេត្ត ដើម្បីជ្រាបនិងជួយដោះស្រាយដល់ពលរដ្ឋរងគ្រោះតាម ដែលអាចជួយបាន ខណៈដែលពួកគាត់មួយចំនួនខ្វះលទ្ធភាពជួសជុលដោយខ្លួនឯងបាន៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់