Connect with us

ព័ត៌មានជាតិ

បំពាននេសាទ​រដូវ​ត្រីពងកូន បង្រ្កាប​ចាប់បាន​ឧបករណ៍​ល្មើស​ជាច្រើន​ ដុត​កម្ទេចចោល

បានផុស

នៅ

សៀមរាប៖ នារដូវហាមឃាត់ដែលត្រីកំពុងពងកូន កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបនិងកំទេចបទល្មើសនេសាទខុសច្បាប់នៅនឹងកន្លែង ព្រមទាំងប្រលែងកូនត្រីមួយចំនួនចូលបឹងធម្មជាតិ​វិញ។

ការចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១ នៅចំណុចកោះវល្លិ៍ប្រេង ក្នុងភូមិសាស្ត្រមាត់បឹងទន្លេសាប នៃឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤នេះថា ដោយមើលឃើញពីហានិភ័យ នៃការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យក សូម្បីតែកូនត្រីតូចៗចម្រុះ ជាហេតុធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួម​កាន់តែបាត់បង់។

លោក​បន្ត​ថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កំពង់ភ្លុក កម្លាំងសហគមន៍ឃុំកណ្ដែក កម្លាំងប្រជាការពារ និងលោកមេភូមច្រេស បានធ្វើការល្បាតនិងដកហូតឧបករណ៍ នេសាទខុសច្បាប់នៅចំនុចខាងលិចកោះវល្លិ៍ប្រេង  ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាលទ្ធផល សមត្ថកិច្ចបានធ្វើការដកហូត និងកំទេចចោលនៅនឹងកន្លែង ឧបករណ៍នេសាទខុសច្បាប់រួមមាន បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ ចម្រឹងសរុបចំនួន៥០០ដើម និងបានព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាមចូលបឹងធម្មជាតិវិញ ។

លោកបញ្ជាក់ទៀតថា ក្នុងនាមជាពលរដ្ឋនិងអាជ្ញាធរត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម នៃពលរដ្ឋទៅថ្ងៃខាងមុខទៀត៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ចូលរួមបរិច្ចាគឈាមក្នុងថ្ងៃ១៤ កុម្ភៈ

ព័ត៌មានជាតិ២៥ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

សុខភាព២៦ នាទីutes មុន

ទម្លាប់ទុកបាយសល់មិនត្រឹមត្រូវ ដូចនាំ​ជំងឺ​ចូលរាងកាយ​ដោយ​មិន​ដឹង​ខ្លួន

នយោបាយ២៨ នាទីutes មុន

ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ឆេះ​ការដ្ឋាន​សំណង់​នៅ​កូរ៉េខាងត្បូង បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច៦នាក់​ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម