ព័ត៌មានជាតិ
ឆមាសទីមួយឆ្នាំនេះ អង្ករកម្ពុជាជាង ២៨ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ២០០លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើពិភពលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation បានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែកក្កដានេះ។

របាយការណ៍ខាងលើឲ្យដឹងថា ការនាំចេញក្នុងឆមាសទី១នេះបានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០១៩។ ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរដែលឆ្នាំ២០២០ ក្នុងឆ្នាំឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម ២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ។
ការធ្លាក់ចុះបរិមាណ និងតម្លៃនេះ ដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឲ្យតម្រូវការនឹងតម្លៃនាំចេញ នៅត្រឹមកំពង់ផែរបស់អង្ករក្រអូបកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក ពីតម្លៃមធ្យមប្រមាណ ៩០០ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារ ក្នុងមួយតោនតែប៉ុណ្ណោះ។
សម្រាប់ទីផ្សារដែលកម្ពុជា បាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃឆ្នាំ២០២១ គឺមានប្រទេសនាំមុខចំនួន ៥ គឺទី១ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ទី២ ប្រទេសបារាំង ១០.៥០% ស្មើនឹង ២៩៤៣៤ តោន ទី៣ ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨ តោន ទី៤ ប្រទេសម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩០៣០ តោន និងទី៥ ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ