Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ ចុះសួរសុខទុក្ខ និង​ផ្ដល់​គ្រឿង​ឧបភោគ​បរិភោគ​ដល់គោលដៅ​៦ ​ក្នុងស្រុក​សេសា​ន​

បានផុស

នៅ

មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង វ៉ាន់ឌី នៅ​ព្រឹក​ថ្ងៃទី ០៤ ខែកក្កដា​ឆ្នាំ ២០២១ នេះ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះសួរសុខទុក្ខ និង​ផ្ដល់​គ្រឿងឧបភោគ​បរិភោគ​ទីតាំង​ឈរជើង​ត្រួតពិនិត្យ​គោលដៅ​ជាច្រើន​កន្លែង ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​:​គោលដៅ​ឈរជើង​ត្រួតពិនិត្យ​គឺ​យើង​អនុវត្ត​ទៅតាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គោលដៅ​ត្រួតពិនិត្យ មាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៨ ក្នុងភូមិ​សាស្ត្រ ស្រុក​សេសា​ន​។ លោក​មេបញ្ជាការ​បានបញ្ជាក់​បន្ថែមថា ក្នុង​មួយ​គោលដៅ​ទទួលបាន អង្គរ ២០​គីឡូ , មី៣ កេស, ទឹកត្រី ២ យួរ, ត្រី​ស្រស់ ១០​​គីឡូ, ឆត្រ​ធំ​១, ម៉ាស ២០០​។

លោក​ សុវណ្ណ​ ពិសិដ្ឋ​ អភិបាលស្រុក​សេ​សាន​ បាន​មានប្រសាសន៍ថា ក្នុង​ក្នុងពេល​ទោះ​ជំងឺ​កូ​វីដ​១៩ រហូតមកដល់​ថ្ងៃនេះ មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ ទូទាំង​ស្រុក​សេ​សាន​ចំនួន ៥០ នាក់ និង​មាន​តំបន់​បិទ​ខ្ទប់​ភូមិ​ច្រប់​មួយកន្លែង ក្នុង​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​។ លោក​អភិបាលស្រុក​បាន​បន្តថា​ បន្ទាប់ពី​មានការ​ឆ្លង​មេរោគ​កូ​វីដ​១៩ ចូលមកក្នុង​ភូមិ​ច្រប់ អាជ្ញាធរ​បាន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល រៀបចំ​ដាក់​គោលដៅ​សំខាន់ៗ​ពិនិត្យ​វាស់​កម្ដៅ ទូទាំង​ស្រុក​ចំនួន ១៣ គោលដៅ​បន្ថែម​ទៀត រួមទាំង ៤ គោលដៅ​ជាប់​ព្រំប្រទល់ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​។​

លោក​អភិបាលស្រុក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុងស្រុក​សេសា​ន​ទាំងអស់ ត្រូវ​លើកកម្ពស់​ការប្រុងប្រយ័ត្ន ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ព្រោះ​វា​បាន​ចូល​មកដល់​ភូមិ​ស្រុក​យើង​ហើយ សូម​បងប្អូន​អនុវត្ត​វិធានការ​សុខាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​សុខ​សុវត្ថិភាព​ក្នុង​ក្រុមគ្រួសារ និង​សង្គមជាតិ​យើង​៕

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២០ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម