ព័ត៌មានជាតិ
គ្រួសារម្ចាស់ដី លោកស្រី ពុំ សុភារម្យ ច្រានចោលការចោទប្រកាន់រឿងឆរបោក និងលក់ដីខ្យល់នៅព្រះសីហនុ
គ្រួសារម្ដាយកូនពីរនាក់ លោកស្រី ពុំ សុភារម្យ អាយុ ៤១ ឆ្នាំ និងម្តាយ គឺលោកស្រី ឈឹម វត្តី អាយុ ៦៣ ឆ្នាំរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី ០៤ ខែកក្កដានេះ បានចេញមុខថ្លែងបដិសេធច្រាន ចោល ជុំវិញការចោទប្រកាន់ទៅលើគ្រួសាររបស់លោកស្រីថាបានឆបោក និងលក់ដីខ្យល់ទៅឱ្យអតិថិជនអ្នកទិញដែលជាអ្នកស្គាល់គ្នាជិតស្និទ្ធ។
ការបដិសេធច្រានចោល បានធ្វើឡើងបន្ទាប់ពីគ្រួសាររបស់លោកស្រី រងពាក្យបណ្ដឹងពីអតិថិជនទិញដីឈ្មោះ លី ហ្គិចជៀម ដែលបានប្ដឹងគ្រួសាររបស់លោកស្រីពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត។

លោកស្រី ពុំ សុភារម្យ និងលោក ស្រី ឈឹម វត្តី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែឧសភា ហើយតុលាការសម្រេចដោះលែង លោកស្រី ឈឹម វត្តី ដែលជាម្តាយវិញដោយបន្តឃុំខ្លួន កូនស្រីគឺលោក ស្រី ពុំ ភារម្យ រហូតដល់ថ្ងៃទី ១០ ខែមិថុនា ទើបដោះលែងបន្ទាប់ពីរកមិនឃើញមានកំហុស។
លោកស្រី ពុំ ភារម្យ មានដីមួយប្លង់ ទំហំ ១៦៧៨.៦៨ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់លេខ ៤ក្រុងព្រះសីហនុ លក់ទៅឱ្យឈ្មោះ លី ហ្គិចជៀម ដែលជាអ្នករាប់អានគ្នាក្នុងតម្លៃ ១,៤៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយភាគីអ្នកទិញ បានធ្វើការបង់ប្រាក់បានចំនួន ៥៩ ម៉ឺនដុល្លាររួចទៅហើយ បែរជាមានបញ្ហាពាក់កណ្តាលទី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ លោក ស្រី ឈឹម វត្តី បានធ្វើការបកស្រាយ និងរៀបរាប់ថា គ្រួសាររបស់លោកស្រី មិនដែលជួបបញ្ហានេះទេ។
លោកស្រីរំឭកថា ខ្លួនបានទិញដីដែលលក់ទៅឱ្យឈ្មោះ លី ហ្គិចជៀមនោះ តាំងពីឆ្នាំ ១៩៩០ ដែលជាដីអតីតដំណាក់ស្តេច ហើយប្តូរជាដីសារពើពន្ធរបស់ខេត្តនាពេលបច្ចុប្បន្ន។
លោកស្រី ឱ្យដឹងថា នៅឆ្នាំ ២០០២ លោកស្រី បានផ្ទេរកម្មសិទ្ធិដីនោះទៅឱ្យកូនស្រី គឺលោកស្រី ពុំ សុភារម្យ ជាអ្នកកាន់កាប់ ដែលមានឯកសារ លិខិតស្នាម និងការទទួលស្គាល់ពីអាជ្ញាធរថ្នាក់ក្រោមរហូតដល់សុរិយោដី និងរដ្ឋបាលខេត្ត។
ម្យ៉ាងទៀត ដីនៅដំណាក់ស្ដេចនេះ មិនមែនមានតែឈ្មោះ ពុំ សុភារម្យនោះទេ គឺមានរហូតដល់ទៅជាង ១ពាន់គ្រួសារ ដែលត្រូវធ្វើលិខិតស្នើសុំទៅលោក អភិបាលខេត្ត ដើម្បីប្រមូលយក ក្នុងការសុំប័ណ្ណកម្មសិទ្ធិ យកមកចុះធ្វើជាកម្មសិទ្ធផ្ទាល់របស់ខ្លួន។
លោកស្រី ឱ្យដឹងថា អតិថិជនទិញដី ឈ្មោះ លី ហ្គិចជៀម បានទៅទាក់លោកស្រី ទិញដី ហើយធ្វើកិច្ចសន្យាកក់ប្រាក់ជាបន្តបន្ទាប់រហូតដល់ ៥៩ ម៉ឺនដុល្លារ។
លោកស្រី ឈឹម វត្តី អះអាងថា ពាក្យបណ្ដឹងចោទប្រកាន់មកលើគ្រួសារលោកស្រី ថាជាអ្នកឆរបោក និងលក់ដីខ្យល់នោះ គឺធ្វើឡើងដោយខុសទំនង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី និងគ្រួសារ ដែលខិតសន្សំមកយូរឆ្នាំ ខណៈដែលមានកិច្ចសន្យាទិញ-លក់ និងប្រគល់ប្រាក់ជាបន្តបន្ទាប់ចំនួន ៣ លើកមកហើយ។
លោកស្រីបានលើកឡើងថា “នាងខ្ញុំបានគិតរួចស្រេចហើយ រឿងទាំងអស់នេះ ប្រាកដជាចូលក្នុងអន្លង់មួយ គឺទី១ គឺចាប់ ដើម្បីឱ្យរឿងរបស់គាត់ ១៤០០ នេះ វាក្លាយទៅជារឿងមួយអសារបង់ គឺអត់ទទេ គឺចាប់ឱ្យជាប់ ឱ្យបាន ដាក់គុកឱ្យបាន បន្ទាប់មកយកទ្រព្យរបស់ ពុំ សុខភារម្យ ទៅលក់ឡាយឡុង ពាក្យថាលក់ដីខ្យល់ ឬឆរបោក មិនបាច់និយាយ ខណៈដែល លី ហ្គិចជៀមបាន កក់លុយរហូតដល់ ៥៩ ម៉ឺនដុល្លាររួចទៅហើយ។
លើកឡើងស្រដៀងគ្នាដែរ លោកស្រី ពុំ សុភារម្យ ដែលជាម្ចាស់កម្មសិទ្ធិដី បានប្រាប់ថា “អ្នកលក់គេមានដីដែលជាទ្រព្យសម្រាប់លក់ ឱ្យយើងអ្នកទិញ អញ្ចឹងហេតុអីបានយើងអ្នកទិញ មកចោទគេហើយធ្វើដល់កិច្ចសន្យា ដែលមានត្រាមេធាវី ជាក់ស្ដែង ទៅជាចោទប្រកាន់ខ្ញុំអ្នកលក់ដី ថាជាអ្នកឆបោក ឬក៏បំពាននៅលើខ្លួន អញ្ចឹងវាអត់ត្រូវ”។
លោកស្រីបញ្ជាក់ថាដំណាក់កាលនេះ មិនមែនចូលដំណាក់កាលមកចោទប្រកាន់គ្នា ហើយយក គ្នាទៅដាក់គុកចឹងទេ យើងអាចពិភាក្សាគ្នាបាន ហេតុអ្វីបានគាត់ធ្វើចឹង គាត់មានចេតនាមូលបង្កាច់ បង្ខូច និងធ្វើឱ្យខូចកិត្តិយសដល់ក្រុមគ្រួសារខ្ញុំ ហើយចាប់ខ្ញុំដាក់ពន្ធនាគារហើយយកដីតែម្តង។
យ៉ាងណាគ្រួសារម្ដាយកូនទាំងពីរនាក់ ទទូចដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ផ្តល់ភាពយុត្តិធម៌ត្រឹមត្រូវ ដល់គ្រួសារខ្លួន ដែលកំពុងរងនូវភាពអយុត្តិធម៌ ជុំវិញបញ្ហាលក់ដី ហើយមិនបានប្រាក់ បែរជាត្រូវទទួលរកនូវការចោទប្រកាន់ ចាប់ដាក់គុក ទាំងដែលខ្លួនមិនបានប្រព្រឹត្តិខុសនោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់