ព័ត៌មានជាតិ
អូស្ត្រាលី នឹងផ្ដល់ជំនួយថវិកា សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា
ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួនបានត្រៀមថវិកា លើសកម្មភាពអភិវឌ្ឍគម្រោងមួយចំនួន ដើម្បីជួយដល់ប្រទេសកម្ពុជា។
យោងតាមស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា ផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលមានស្រាប់នៅក្នុងកម្ពុជា អូស្ត្រាលី នឹងផ្ដល់ជំនួយ ចំនួន ៧០ លានដុល្លារ បន្ថែមទៀត ដើម្បីជួយរៀបចំផែនការ រចនា និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្ដារសេដ្ឋកិច្ចរបស់អាស៊ាន។
ស្ថានទូតបានលើកឡើងថា សកម្មភាពនេះនឹងជួយប្រទេសកម្ពុជា អភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាកម្ម សម្រាប់ប្រជាជនកម្ពុជាទាំងអស់ – តាមរយៈ ផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលអាចដំណើរការបាន។
ស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងដែរថា ជាមួយ ASEAN អូស្ត្រាលី ប្ដេជ្ញាចិត្ត ចំពោះតំបន់ដែលធន់ និងមានបរិយាបន្ន។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ ២០១៩ កន្លងមកនេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ១០៣៩លានដុល្លារអាមេរិក ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយផ្ដោតលើវិស័យអាទិភាពចំនួន ៤ គឺកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល និងអភិបាលកិច្ច៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន