Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ចិញ្ចឹមតោបាន ក្នុងលក្ខខណ្ឌបែបនេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមុននេះ បានសម្រេចឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញហើយ ដោយត្រូវរក្សាសុវត្ថិភាពសម្រាប់អ្នកជិតខាង និងសមាជិកក្នុងផ្ទះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើទំព័រហ្វេសបុក របស់សម្ដេចតេជោ នៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ​ សម្ដេចតេជោ បានលើកឡើងថា៖ “ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង”។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ។

ទាក់ទងទៅនឹងការផាកពិន័័យ សម្ដេចបានបញ្ជាក់ឆ្លើយតបទៅអ្នក Comment ថា៖ “បើសិនមានផាកពិន័យ ត្រូវជូនត្រឡប់ទៅម្ចាស់ដើមវិញ”។

រូបភាព ម្ចាស់តោបានមកដល់ភ្នំតាម៉ៅ ក្រោយទទួលដំណឹងថា តោអត់ព្រមស៊ីអាហា២ថ្ងៃ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

គួររំលឹកថា កាល​ពី​ថ្ងៃទី​២៧​ ​ខែ​មិថុនា​ ឆ្នាំ​២០២១ ​អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​ រួម​មាន​ព្រះរាជ​អាជ្ញា​រង​ម្នាក់​ សហការ​ជាមួយ​អង្គការ​ Wildlife Alliance ​បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង ​ស្ថិត​នៅ​ផ្ទះ​លេខ​២២​ ផ្លូវ​៣០៦ ភូមិ​៧​ សង្កាត់​បឹង​កេងកង​១​ រាជ​ធានី​ភ្នំពេញ​។​​

សត្វ​តោ​នោះ​ ​ត្រូវ​បាន​ដឹង​ថា​ ជា​សត្វ​តោ​ឈ្មោល​មាន​អាយុ ១៨​ ខែ ​និង​ទម្ងន់​ ៧០ គីឡូ​ក្រាម​ ​ហើយ​ក្រោយ​ការដក​ហូត ​ក្រុម​ជួយ​សង្គ្រោះ​ ​បាន​បញ្ជូន​សត្វ​តោ​នេះ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ ប៉ុន្តែតោនោះមិនស៊ីអាហារអស់រយៈពេលប៉ុន្មានថ្ងៃ។

រូបភាព ​សមត្ថ​កិច្ច​ដក​ហូតសត្វតោ​ពី​ជន​ជាតិ​ចិន បញ្ជូន​ទៅ​សួន​សត្វ​ភ្នំតាម៉ៅ នៅ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា ឆ្នាំ​២០២១

យោង​តាម​រដ្ឋបាល​ព្រៃ​ឈើ ​បានឱ្យ​ដឹង​ថា​ សត្វ​តោ​មួយ​ក្បាល​នេះ​ ​ជា​ប្រភេទ​សត្វ​តោ​មក​ពី​តំបន់​អាហ្វ្រិក​ ​ដែល​វា​ចូលចិត្ត​រស់​នៅក្នុង​វាលស្មៅ​។​ សត្វ​តោ​នេះ ​ត្រូវបាន​បុរស​ជន​ជាតិ​ចិន​ ​ទិញ​មក​ចិញ្ចឹម​ក្នុង​តម្លៃ​១​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ក្បាល​។

លោក​ ​គាំ ​សីហា ​នាយក​រង​ខណ្ឌ​ទទួល​បន្ទុក​រួម​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ ធ្លាប់មានប្រសាសន៍កាលពីចុងខែមិថុនា ថា ​ដោយ​សា​រតែ​ការ​ស្រាវជ្រាវ​រកឃើញ​ថា ម្ចាស់​សត្វ​តោ​ជា​ជន​ជាតិ​ចិន​នេះ​ គ្រាន់​តែ​យក​សត្វ​តោ​នេះ​មក​ចិញ្ចឹម​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត។​ ​ដូច្នេះ​ទោស​ទណ្ឌ​ដែល​ជនជាតិ​ចិន​នេះ ​អាច​នឹង​ទទួល​ គឺ​ប្រឈម​នឹង​ការ​ពិន័យ​ជា​អន្តរ​ការណ៍​ប៉ុណ្ណោះ ដោយអាច​ប្រឈម​នឹង​ការ​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ប្រមាណ​ ​៣ ​ម៉ឺន​ដុល្លារ ពោលគឺ ​គាត់​ត្រូវ​ទទួល​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​គុណ​នឹង​ ២ ទៅ​៣ ​ដង​នៃ​តម្លៃ​សត្វ​តោ​ដែល​គាត់​ចិញ្ចឹម​នេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម