ព័ត៌មានជាតិ
ម្ចាស់ចិញ្ចឹមសត្វតោ នឹងទៅទទួលយកសត្វតោនៅភ្នំតាម៉ៅ ត្រឡប់ទៅផ្ទះវិញនាព្រឹកនេះ
អ្នកគ្រប់គ្រងអ្នកសួនសត្វភ្នំតាម៉ៅ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ម្ចាស់ចិញ្ចឹមតោ នឹងមកទទួលយកសត្វតោទៅផ្ទះរបស់ខ្លួនវិញ បន្ទាប់ពីមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់មិញ។
លោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានថ្លែងប្រាប់អ្នកកាសែតកម្ពុជាថ្មី នាព្រឹកថ្ងៃច័ន្ទនេះថា នៅវេលាម៉ោងប្រមាណ១០កន្លះ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ម្ចាស់សត្វតោមួយក្បាល ដែលសមត្ថកិច្ចដកហូតយកទៅរក្សាទុក នៅសួនសត្វភ្នំតាម៉ៅមួយសប្តាហ៍នោះ នឹងមកយកសត្វតោនោះ ត្រឡប់ទៅផ្ទះវិញ។

សូមជម្រាបថា នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញ តែត្រូវរក្សាសុវត្ថិភាពសម្រាប់អ្នកជិតខាង និងសមាជិកក្នុងផ្ទះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»។ ក្នុងនោះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ។

ភ្លាមៗ គណនីហ្វេសប៊ុកឈ្មោះ Qi Xiao ដែលគេដឹងថា ជាម្ចាស់ចិញ្ចឹមតោបានលើកឡើង ថ្លែងអរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចអនុញ្ញាតឲ្យខ្លួន បានចិញ្ចឹមតោវិញ បន្ទាប់ពីសមត្ថកិច្ចដកហូតយកទៅរក្សាទុក នៅសួនសត្វភ្នំតាម៉ៅមួយសប្តាហ៍។
ម្ចាស់គណនីហ្វេសប៊ុកដដែលនេះ បានលើកឡើងថា «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ “ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត»។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះរាជធានីភ្នំពេញ រួមមានព្រះរាជអាជ្ញារងម្នាក់ សហការជាមួយអង្គការ Wildlife Alliance បានរឹបអូសសត្វតោចិញ្ចឹមមួយក្បាល នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
សត្វតោនោះ ត្រូវបានដឹងថា ជាសត្វតោឈ្មោលមានអាយុ១៨ខែ និងទម្ងន់៧០គីឡូក្រាម ហើយក្រោយការដកហូត ក្រុមជួយសង្គ្រោះ បានបញ្ជូនសត្វតោនេះ ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ប៉ុន្តែតោនោះមិនស៊ីអាហារអស់រយៈពេលប៉ុន្មានថ្ងៃ។
យោងតាមរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា សត្វតោមួយក្បាលនេះ ជាប្រភេទសត្វតោមកពីតំបន់អាហ្វ្រិក ដែលវាចូលចិត្តរស់នៅក្នុងវាលស្មៅ។ សត្វតោនេះ ត្រូវបានបុរសជនជាតិចិន ទិញមកចិញ្ចឹមក្នុងតម្លៃ១ម៉ឺនដុល្លារ ក្នុងមួយក្បាល៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី