ព័ត៌មានជាតិ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលការសាងសង់អគារកោះរ៉ុង
គិតត្រឹមថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២១នេះ ដំណើរការសាងសង់ អគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេច បានប្រមាណជាង៧៥ភាគរយ មណ្ឌលសុខភាពកោះរ៉ុង សម្រេចបានប្រមាណជាង ៩៩ភាគរយ និងអាគារផ្នែកប្រតិបត្តិការសឹករងកោះរ៉ុងសម្រេចបានប្រមាណជាង ៧៥ ភាគរយផងដែរ នេះបើតាមរបាយការណ៍បញ្ជាក់របស់រដ្ឋបាលក្រុងកោះរ៉ុង។
អគារទាំងបី នេះស្ថិតនៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។


លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងឱកាស លោកដឹងនាំ មន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យមើលការសាងសង់អគាររដ្ឋបាលក្រុងកោះរ៉ុង អាគារផ្នែកប្រតិបត្តិការសឹករងកោះរ៉ុង និង មណ្ឌលសុខាភិបាលកោះរ៉ុងនាព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ការសាងសង់អគារ ទាំងអស់នេះ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើក្រុងកោះរ៉ុង បានទទួលសេវា រដ្ឋបាលក្រុង សេវាសុខភាពទាន់ពេលវេលា ព្រមទាំងមានកន្លែងផ្នែកសឹករងក្រុងកោះរ៉ុង ក្នុងការហ្វឹកហាត់ដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការផ្នែកប្រតិបត្តិការសឹករងកោះរ៉ុងផងដែរ។


ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានអញ្ជើញចុះទៅពិនិត្យ មើលទីតាំងដែលធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុងចាក់វ៉ាកសាំងដូសទី២ និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចហើយត្រូវបន្តចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសស្ដាប់តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ(៣កុំ.៣ការពារ)ដើម្បីពង្រឹងការទប់ស្កាត់និងការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕

អត្ថបទ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ