ព័ត៌មានជាតិ
អ្នកនាំពាក្យ គ.ជ.ប៖ ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក
អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មិនទាន់មានការធូរស្រាលក៏ដោយ ក៏ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ដោយអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល។
លោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៥ ខែកក្កដានេះថា ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ពុំមានការប្រែប្រួលនោះទេ។
អ្នកនាំពាក្យ គ.ជ.ប បានថ្លែងយ៉ាងដូច្នេះថា «មិនមានពន្យាពេលទេណា៎ គឺនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក»។ ជាមួយគ្នានេះ ការរៀបចំការបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

បើតាមលោកបណ្ឌិត ហង្ស ពុទ្ធា មន្ត្រីរៀបចំការបោះឆ្នោតទាំងអស់ សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល ហើយនឹងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងការណែនាំមួយចំនួនទៀត ពីក្រសួងសុខាភិបាល។ ម្យ៉ាងទៀតអង្គបោះឆ្នោត ឬហៅអ្នកបោះឆ្នោត គឺមានតែ១៣នាក់ប៉ុណ្ណោះ ដូច្នេះអាចនឹងមិនមានហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះឡើយ។
សូមជម្រាបថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ គណបក្សនយោបាយចំនួន៤ នឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, និងគណបក្សសញ្ជាតិកម្ពុជា។
គួរឲ្យដឹងថា ក្រុងបូកគោក នៃខេត្តកំពត ត្រូវបានបង្កើតឡើង ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ចំណែកការកំណត់ចំនួន សមាជិកក្រុមប្រឹក្សាក្រុងបូកគោ ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្ដីពី គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី