ព័ត៌មានជាតិ
ក្រុមហ៊ុន GCC គ្រុបបើកសម្ពោធការដ្ឋានសាងសង់គម្រោង បុរី ណាឌី នៅសង្កាត់ជ្រោយចង្វារ
ក្រុមហ៊ុន GCC គ្រុបបានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្ដើមការសាងសង់គម្រោងបុរី ណាឌី ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី ប្រព្រឹត្តទៅនៅការដ្ឋានសាងសង់បុរី ណាឌី និងការិយាល័យលក់របស់បុរី ណាឌី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី លោក Alex Yu Ka Ki នាយកក្រុមហ៊ុន GCC បានសម្ដែងការអរគុណចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះជាមួយនឹងបុរី ណាឌីនៅក្នុងថ្ងៃនេះ។

លោក Alex Yu បានមានប្រសាសន៍ថា “ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ 2015 មក ក្រុមហ៊ុនបានបង្កើតអាជីវកម្មផ្សេងៗជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍។ ជាការពិតណាស់ GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើង គឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា”។

លោកមានប្រសាសន៍បន្ថែមទៀតថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន -ល-។ GCC បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើបមកកាន់ប្រទេស ដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឍ គឺប្រទេសកម្ពុជា។ លោកបានធានាអះអាងថា GCC នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងការរួមបញ្ចូលគ្នានៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក។
លោក Ricky Lai នាយកប្រតិបត្តិក្រុមហ៊ុន GCC មានប្រសាសន៍ថាក្រុមហ៊ុន GCC មានមនុស្សដែលមានទេពកោសល្យជាច្រើនដែលមានមហិច្ឆតា និងការច្នៃប្រឌិតដ៏លេចធ្លោនៅក្នុងអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងសមាជិកដែលមានទេពកោសល្យរបស់ក្រុមហ៊ុន GCC ពួកគេបានផ្ទេរគំនិតច្នៃប្រឌិតទៅក្នុងអាជីវកម្ម និងវាយលុយទីផ្សារបាននៅពេលវេលាសាកសមណាមួយ។
លោកបានធានាថា GCC នឹងបន្តរីកចម្រើន និងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។


បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ដែលជាតំបន់មានកិត្យានុភាព។ ស្របតាមពាក្យស្លោករបស់បុរី ណាឌី “ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នក” បុរី ណាឌី មានការប្ដេជ្ញាក្នុងការបង្កើតលំនៅឋានមួយដែលគ្រួសារអាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។ កាលពីដើមឆ្នាំ 2021 GCC បាននាំមកជូននូវសេវាកម្ម ណាឌីឃែរ សម្រាប់អតិថិជនដែលបានទិញបុរី ណាឌីទាំងអស់។ សេវាកម្មទាំងនោះរួមមាន សេវាកម្មរថយន្ដដឹកអ្នកដំណើរឯកជន សេវាកម្មសម្អាតលំនៅឋាន សេវាកម្មរើចូលលំនៅឋាន -ល-។ សេវាកម្មណាឌី ឃែរ បានជួយលើកកម្ពស់ស្ដង់ដារអភិវឌ្ឍន៍បុរីនៅក្នុងទីក្រុងភ្នំពេញ និងលើកកម្ពស់កម្រិតនៃការរស់នៅរបស់គ្រួសារកម្ពុជាផងដែរ។


លោក Eric Chong អគ្គនាយកនៃ បុរី ណាឌីបានមានប្រសាសន៍ថា “ប្រាកដណាស់ ទាំងអស់នេះគឺជាអ្វីដែលពួកយើងអាចផ្ដល់ជូនអតិថិជនបាន នេះគឺជាស្ដង់ដារដ៏អស្ចារ្យរបស់ GCC។ ពួកយើងតែងតែរិះគិតរកអ្វីដែលល្អបំផុតសម្រាប់ផ្ដល់ជូនអតិថិជនរបស់ពួកយើង”។
លោក Eric Chong បានសង្កត់ធ្ងន់ថា “ក្នុងឱកាសពិសេសនេះគឺជាថ្ងៃដែលបុរី ណាឌី ចាប់ផ្ដើសាងសង់គម្រោងជាផ្លូវការ។ យើងនឹងផ្ដល់ជូនលោកអ្នកនូវគម្រោងបុរី ដែលមានគុណភាពខ្ពស់បំផុត ដែលមិនអាចរកឃើញនៅគ្រប់ទីកន្លែងណាផ្សេងក្នុងប្រទេសកម្ពុជា។ យើងមានផែនការគ្រប់ជ្រុងជ្រោយ និងក្រុមស្ថាបត្យករអន្តរជាតិឆ្នើមៗ ដើម្បីសាងសង់ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នកនេះ”។
នៅដើមឆ្នាំ ២០២២ បុរី ណាឌី នឹងចាប់ផ្ដើមគម្រោងទី២ ដែលមានឈ្មោះថា “មេគង្គ” មានប្រភេទឃ្វីនវីឡា និងឃីងវីឡា ដែលផ្ដល់ជូនលោកអ្នកជាមួយនឹងការរស់នៅក្បែរមាត់បឹង និងមានទេសភាពស្អាតបំផុត។ វីឡាឯកជនទាំងនេះ គឺជាវីឡាមួយ ដែលមានភាពទាក់ទាញបំផុតក្នុងចំណោមវីឡារបស់បុរីផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំហំខាងក្រៅផ្ទះ និងផ្នែកខាងក្នុង សូម្បីតែការផ្សារភ្ជាប់នៃការរស់នៅរបស់គ្រួសារនៅក្នុងវីឡាជាមួយនឹងធម្មជាតិ ដូច្នេះពួកគេអាចរីករាយជាមួយនឹងទេសភាពដ៏អស្ចារ្យនៅជុំវិញផ្ទះរបស់ពួកគេ។ សូមបងប្អូនទាំងអស់រង់ចាំតាមដាន គម្រោងបន្ទាប់របស់ក្រុមហ៊ុនយើង”។
ក្នុងឱកាសដ៏ពិសេសនេះបុរី ណាឌី ក៏បានបង្ហាញការថ្លែងអំណរគុណដល់អតិថិជន ដែលបានកក់បុរី ណាឌី តាំងពីបើកដំបូងរហូតមកដល់ពេលនេះ តាមរយៈការចាប់ឆ្នោតយករង្វាន់ធំនៅក្នុងថ្ងៃសម្ពោធការដ្ឋានសាងសង់បុរី ណាឌី នៅការិយាល័យលក់បុរី ណាឌី។ អតិថិជនទាំងអស់អាចមានសំណាងឈ្នះរង្វាន់ជាច្រើនដូចជា តូបនៅក្នុងគម្រោងផ្សារជីស៊ី អូរឫស្សីចំនួន ១ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះម៉ាក Samsung ជាច្រើនរង្វាន់ទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។
គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកនាង Leong Ka Yen ប្រធានផ្នែកទីផ្សារ លេខទំនាក់ទំនង: +855 96 820 6822 Email: [email protected] ។លោក ង៉ែត ឧត្តមមុន្នី ប្រធានត្រួតពិនិត្យទីផ្សារលេខទំនាក់ទំនង: 089 648 770/ 098 831 868 , Email: [email protected] ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី