Connect with us

ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាម​សេចក្ដី​ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកក្កដានេះ។

ក្រសួងការបរទេសបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពិសេសនេះ នឹងពិនិត្យឡើងវិញ នូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើនរួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តតាមដានការងារ ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ស្តីពី ជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀត នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម។ គួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជា នឹងទទួលតួនាទីជាប្រទេសសម្រប សម្រួល​ទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២១ខាងមុខនេះ៕ (ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ២ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម