Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន១៦នាក់បន្ថែម

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់អំពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន​១៦នាក់បន្ថែមទៀត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដែលកម្ពុជាថ្មី ទទួលបាន។

ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវនិងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ និងករណីព្យាបាលជាសះស្បើយចំនួន៤០នាក់។

អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក និងមួយចំនួនទៀតមានអាការ:មិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្តសំណាក(Rapid Test)ជាលទ្ធផលក្នុងចំណោមសំណាកចំនួន៥១៩នាក់ រកឃើញវិជ្ជមានកូវីដ១៩ចំនួន១៦នាក់។ 

គិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា នៅក្នុងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៥៥៥នាក់ ព្យាបាលជាសះស្បើយចំនួន១០១នាក់ និងស្លាប់៤នាក់៕

អត្ថបទ ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម