ព័ត៌មានជាតិ
លបឆ្មក់ចូលទីតាំងសង្ស័យចែកចាយថ្នាំញៀន ចាប់ខ្លួនបាន២នាក់ និងថ្នាំញៀន១៧ថង់
ខេត្តបាត់ដំបង៖ មុខសញ្ញាសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោល ឆ្មក់ចូលក្របួចបានទាំងព្រឹក រួមជាមួយនឹងថ្នាំញៀនមួយចំនួន ខណៈពួកគេបានវេចខ្ចប់រួចជាស្រេចទុកបម្រុងធ្វើសកម្មភាព។

លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍រួចមក លោកបានចាត់កម្លាំងជំនាញដោយមានការសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្មុំ ចុះប្រតិបត្តិការនៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី៤ ភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកអធិការបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែងនេះ សមត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១ឈោ្មះ សូ គឹមស៊ុន ភេទប្រុស អាយុ២៦ឆ្នាំ និង ២ឈ្មោះ ឌូ វឌ្ឍនា ភេទប្រុស អាយុ២២ឆ្នាំ ជនទាំងពីររស់នៅភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំងញៀនប្រភេទម៉ាទឹកកក ចំនួន១៧ថង់ ទម្ងន់ ១១.៩១ក្រាម សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន និង ម៉ូតូចំនួន ០១ គ្រឿង(ចាស់) ដោយបច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង