Connect with us

ព័ត៌មានជាតិ

តាមប្រភព អាជីវករ​ផ្សារ​​អូឡាំពិក​​មួយ​ចំនួនឆ្លង​កូវីដ​ ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​មាន​អាជីវករ​​ផ្សារ​អូឡាំពិក​មួយ​ចំនួនដែល​ឆ្លងកូវីដ កំពុង​សម្រាក​ព្យាបាល​​នៅ​ផ្ទះ ខណៈ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​ព្យាបាល​នៅ​រាជធានី​កកកុញ​ដោយ​អ្នក​ជំងឺ​កូវីដ១៩។

ផ្សារ​អូឡាំពិក ដែល​ជា​ផ្សារ​បោះ​ដុំ​ទំនិញ​ដ៏​ធំ​កណ្តាល​ក្រុង បាន​ពាក់ព័ន្ធ​​អាជីវករ សន្តិសុខ​ផ្សារ​ប្រមាណ​ជិត ៨០ នាក់​ឆ្លង​កូវីដ ហើយ​អាជ្ញាធរ​សម្រេច​បិទ​ជា​បណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​តួលេខ​គិត​ត្រឹម​ថ្ងៃ ២ កក្កដា នេះ ការ​យក​សំណាក​អ្នក​ពាក់ព័ន្ធ​នៅ​ផ្សារ​អូឡាំពិកជាង ៨០០ នាក់ បាន​​រកឃើញ​​អ្នក​វិជ្ជមានចំនួន ៧៣ នាក់។

តាមរយៈ Video Conference នៅ​ព្រឹកមិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្រ្តី​មក​ពី​ក្រសួង​សុខាភិបាល ក៏​បាន​បើក​​កិច្ច​ប្រជុំពិភាក្សា លើ​ការ​អនុវត្ត​ការ​ព្យាបាល​តាម​ផ្ទះ​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ ធ្វើ​យ៉ាងណា​​អាច​ឱ្យប្រជាពលរដ្ឋទទួលយកបាន។

លោក កើត ឆែ អភិបាលរង​រាជធានីភ្នំពេញ​បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ឱ្យ​ស៊ី​សង្វាក់​គ្នា​រវាង​អាជ្ញាធរ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ​លើ​ការ​អនុវត្ត​ការព្យាបាល​អ្នក​ជំងឺ​កូវីដ​នៅ​តាម​ផ្ទះ ដើម្បី​​បន្ត​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​តាម​សង្កាត់ខណ្ឌបានយល់ពីការងារនេះ។

លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា ក្នុង​រយៈពេល​២​សប្ដាហ៍​ចុងក្រោយ​នេះ អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​មាន​ការ​ថមថយ​នោះ​ទេ តែ​បែរ​ជា​កើន​ឡើង​រហូត​ខ្វះ​កន្លែង​ទទួល​អ្នក​ជំងឺ។ ដូច្នេះ​ហើយ ទើប​ក្រសួង​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ ដើម្បី​បង្កើតក្រម​ប្រតិបត្តិ​ព្យាបាល​អ្នក​ជំងឺ​នៅ​តាម​ផ្ទះ។

បើ​តាមមន្រ្តី​ក្រសួង​សុខាភិបាល មក​ដល់​ពេល​នេះមាន​អ្នក​ជំងឺ​កូវីដ​ប្រមាណ​ជាង ៣០០នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅតាមផ្ទះ ពិសេស​បងប្អូន​អាជីវករ​នៅ​ផ្សារ​អូឡាំពិក។

ក្រសួង​​សុខាភិបាល​​កាលពីថ្ងៃទី២០ ខែមិថុនា ក៏​បានដាក់​ចេញ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា សម្រាប់​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩ តាមផ្ទះ ស្រប​ពេល​តួលេខ​អ្នក​ឆ្លង​បាន​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ។

ការបង្កើត​ក្រម​ប្រតិបត្តិ​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩ តាម​ផ្ទះ​នេះ គឺ​ដើម្បី​កាត់បន្ថយ​បន្ទុក​ប្រព័ន្ធ​សុខាភិបាល ហើយ​ការ​ព្យាបាល​តាម​ផ្ទះ​នេះ ធ្វើបាន​សម្រាប់​តែ​អ្នក​ជំងឺ​កម្រិត​ស្រាល និង​​គ្មា​ន​រោគ​សញ្ញា​ប៉ុណ្ណោះ​។

ផ្អែក​តាម​ទិន្នន័យ​តួលេខ​អ្នក​ឆ្លង​កូវីដ​ទូទាំង​ប្រទេស​ រយៈ​ពេល ០៣ ថ្ងៃ​ចុងក្រោយ មួយ​ថ្ងៃ​មានអ្នក​ឆ្លង​ថ្មី​ខ្ទង់​មួយ​ពាន់​នាក់ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​តាំង​ពី​ការ​ផ្ទុះ​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

មក​ដល់​ពេលនេះ កម្ពុជា​បាន​កត់ត្រា​តួលេខ​អ្នក​ឆ្លង​កូវីដ១៩ សរុប​មាន​ចំនួន ៥៥ ១៨៧ ខណៈ​អ្នក​ស្លាប់​កើន​ដល់ ៧៤៨ នាក់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការសុខាភិបាល មានប្រសាសន៍ថ្មីៗនេះថា ស្ថានភាពកូវីដ-១៩ នៅកម្ពុជា បានឈានចូលដល់បន្ទាត់ក្រហម នៃការឆ្លងរីករាលដាល​ក្នុងសហគមន៍។

មន្រ្តី​ធ្វើការ​ផ្នែក​សុខភាព​ជាតិ​ព្រមាន​ថា តែកាលណាលើសពីបន្ទាត់ក្រហម គឺ​ពិបាកណាស់ចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំ ហើយបើឈានដល់ការរាតត្បាតទ្រង់ទ្រាយធំ នោះមូលដ្ឋានសុខាភិបាលសាធារណៈ​នឹង​​​ត្រូវ​ដួល​រលំ។

អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងបន្ថែមថា ស្ថានភាពពេលនោះ​ការស្លាប់បាត់បង់ជីវិតក៏កាន់តែច្រើន ហើយ​វា​នឹង​ប៉ះពាល់ទាំងសេដ្ឋកិច្ច​សង្គម គ្រួសារ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិ​ទាំង​មូល៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២៦ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៤៨ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៥០ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម