Connect with us

ព័ត៌មានជាតិ

បញ្ចប់ជា «តំបន់លឿង» ចំពោះភូមិសាស្រ្ដមួយផ្នែក នៃក្រុងព្រះសីហនុ និងភូមិសាស្រ្ដមួយផ្នែក នៃស្រុកព្រៃនប់

បានផុស

នៅ

រដ្ឋបាល​ខេត្តព្រះសីហនុ បានចេញសេចក្ដីសម្រេច ស្ដីពី ការបញ្ចប់ជា «តំបន់លឿង» ចំពោះភូមិសាស្រ្ដមួយផ្នែក នៃក្រុងព្រះសីហនុ និងភូមិសាស្រ្ដមួយផ្នែក នៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្ដ​ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

សេចក្ដីសម្រេច ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅថ្ងៃទី៥ ខែកក្កដានេះ បានឲ្យដឹងថា ត្រូវបញ្ចប់ការដាក់ជា «តំបន់​លឿង» ចំពោះភូមិសាស្រ្ដមួយផ្នែក នៃក្រុងព្រះសីហនុ រួមមាន៖ ៣៦ក្រុមនៃតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កា​ត់​​លេខ១ ក្រុងព្រះសីហនុ និងភូមិសាស្រ្ដមួយផ្នែក នៃស្រុកព្រៃនប់ រួមមាន៖ ភូមិសាស្រ្ដ ឃុំបិតត្រាំង ឃុំបឹងតា​ព្រហ្ម និងឃុំអូរជ្រៅទាំងមូល៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម