ព័ត៌មានជាតិ
អភិបាលខេត្ត នាំយកប្រេង និងម៉ាស៊ីនបូមទឹកចុះជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក នៅក្នុងឃុំព្រែកក្រឹស
កាលពីព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត រួមនឹងមន្ត្រី អាជ្ញាធរ ជំនាញពាក់ព័ន្ធ បាននាំយកប្រេងនិងម៉ាស៊ីនបូមទឹក ដើម្បីចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលប្រឈមនឹងផលប៉ះពាល់ ខ្វះខាតទឹកដោយសារភាពរាំងស្ងួតពុំមានភ្លៀងធ្លាក់ នៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមរបាយការណ៍របស់អាជ្ញាធរស្រុកបានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពការរាំងស្ងួត មានការអូសបន្លាយបានបង្កផលប៉ះពាល់ស្ទើរទូទាំងស្រុកកំពង់ត្រាច ដោយឡែកនៅឃុំព្រែកក្រឹស ស្រូវនិងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋប្រឈមរងផលប៉ះពាល់ ដោយសារខ្វះខាតទឹកមានចំនួន២០៤គ្រួសារ ក្នុងភូមិចំនួន៥លើផ្ទៃដីសរុបចំនួន១៩៥ហិកតា ក្នុងនោះ ភូមិព្រៃព្រូសប៉ះពាល់៣៧ហិកតា ភូមិដើមស្វាយ ៤៥ហិកតា ភូមិលក្ខជា ៦០ហិកតា ភូមិកោះតាកូវ ២ហិកតា និងភូមិព្រែកក្រឹស ២៥ហិកតា។
ក្នុងស្ថានភាពបែបនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា បញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ គ្រប់កាលៈទេសៈ និងដោះស្រាយឲ្យបានទាន់ពេលវេលា។ បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយពិសេសក្នុងបរិបទនៃការរងសម្ពាធដោយជំងឺកូវីដ-១៩ ក៏ពិតមែន សម្ដេចតេជោ តែងតែបានណែនាំ និងជំរុញដល់ រដ្ឋបាលនិងអាជ្ញាធរ ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានឲ្យមានការយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ក្នុងការចុះជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ពិសេសរដ្ឋបាលខេត្តកំពតស្ថិតក្នុងដំណាក់កាលនេះ គឺមិនអាចទុកចោលឲ្យមានការខូចខាតផលស្រូវដំណាំរបស់ប្រជាពលរដ្ឋឡើយ។ ដោយយើងទាំងអស់គ្នា គ្រាន់តែសហការចូលរួមមិនថាមន្ត្រីរាជការឬប្រជាពលរដ្ឋ ដើម្បីជម្នះឧបសគ្គទាំងឡាយ ទៅតាមស្ថានភាពជាក់ស្ដែង ពិសេស គឺការរស់នៅក្នុងគ្រាបច្ចុប្បន្នដោយត្រូវតែសម្របខ្លួនទៅតាមបរិបទថ្មីនៃជំងឺឆ្លងកូវីដ-១៩ គឺមានការប្រុងប្រយ័ត្ននិងអនុវត្តឲ្យបានល្អ តាមវិធានការសុខាភិបាលគឺ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដើម្បីបញ្ចៀសការឆ្លងជំងឺកាចសាហាវនេះចូលក្នុងសហគមន៍របស់យើង។


ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ សំណូមពរដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ព័ន្ធ ពិសេស មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវតែបន្តយកចិត្តទុកដាក់សហការគ្នា ឱ្យបានជាប្រចាំដើម្បីពិនិត្យមើល ក្នុងមូលដ្ឋានដែលស្រូវប្រជាពលរដ្ឋ កំពុងប្រឈមរងផលប៉ះពាល់ខ្វះខាតទឹក ដែលបណ្ដាលមកពីភាពអូសបន្លាយដោយសារទឹកភ្លៀង ហើយត្រូវតែជំរុញការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាទៅតាមលទ្ធភាពដែលប្រភពទឹកមាននៅក្នុងតំបន់នោះ គឺមិនត្រូវទុកចោលឲ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរនិងមន្ត្រីជំនាញបានឡើយ។



បើទោះបីយ៉ាងណា ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងអាចមានភ្លៀងធ្លាក់មក ឯកឧត្តមក៏បានសម្ដែងក្ដីសង្ឃឹម ថាស្រូវរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនមានទទួលរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរអ្វីឡើយ។
នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយអភិបាលខេត្ត ក៏បានប្រគល់ប្រេងម៉ាស៊ូតចំនួន១០ កានស្មើនឹង៣០០ លីត្រ ជូនដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ចាត់ចែងបូមទឹកពីប្រឡាយមេ ដើម្បីស្រោចស្រពស្រូវនិងដំណាំ របស់ប្រជាពលរដ្ឋនិងបានជូនថវិកាសរុបចំនួន ៩៦ម៉ឺនរៀលដល់ប្រជាពលរដ្ឋនិងកងកម្លាំងនគរបាលនិងប្រជាការពារនាឱកាសនោះផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី