ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការបរទេស៖ ស៊ុយអែតបិទស្ថានទូតដោយសារតែបញ្ហាផ្ទាល់ខ្លួន តែកិច្ចសហប្រតិបត្តិការផ្សេងៗនៅតែបន្ត
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត សម្រេចបិទស្ថានទូតដោយសារតែបញ្ហាផ្ទាល់ខ្លួន តែកិច្ចសហប្រតិបត្តិការផ្សេងៗនៅតែបន្តដដែល តាមរយៈស្ថានឯកអគ្គរដ្ឋទូត ដែលមាននិវេសនដ្ឋាននៅប្រទេសថៃ។
ការបញ្ជាក់របស់លោក កុយ គួង បានធ្វើឡើងក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានអនុញ្ញាតិឲ្យលោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
បើតាមលោក កុយ គួង បើទោះបីជាប្រទេសស៊ុយអែតបានសម្រេចបិទស្ថានទូតកម្មនៅកម្ពុជា នាចុងឆ្នាំនេះ (ខែធ្នូ) ក៏ដោយ ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានានៅតែបន្តជាធម្មតា។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រកាសស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសស៊ុយអែត ដែលនឹងមកបំពេញការងារជំនួសលោក Bjorn Haggmark ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកនោះផងដែរ។ ក្នុងនោះ រដ្ឋាភិបាលស៊ុយអែត នឹងបង្កើតឲ្យមានការិយាល័យសហប្រតិបត្តិការ និងកុងស៊ុលកិត្តិយស នៅប្រទេសកម្ពុជា នាពេលខាងមុខ។
លោក កុយ គួង បញ្ជាក់យ៉ាងនេះថា “ខ្ញុំសូមបញ្ជាក់ថា ជារួមទោះបីជាស៊ុយអែត មានការបិទស្ថានទូតដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់ស៊ុយអែត និងគោលនយោបាយរបស់ស៊ុយអែត ក្នុងការកែសម្រួលលើបញ្ហាប្រឈមរបស់ស៊ុយអែត ប៉ុន្តែស៊ុយអែតបានបញ្ជាក់ហើយថា កិច្ចសហប្រតិបត្តិការផ្សេងៗនៅតែបន្តមានដដែល ហើយឯកអគ្គរដ្ឋទូតស៊ុយអែត ដែលមាននិវេសនដ្ឋាននៅប្រទេសថៃ មានភារកិច្ចគ្រប់ដណ្តប់មកដល់ប្រទេសកម្ពុជាយើង ប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ”។

សូមបញ្ជាក់ថា កម្ពុជា និងស៊ុយអែត មានទំនាក់ទំនងការទូត កាលពីពីឆ្នាំ១៩៦១ ហើយស៊ុយអែត បានជួយកម្ពុជាលើវិស័យមួយចំនួនដូចជាវិស័យកសិកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍ និងប្រជាធិបតេយ្យថ្នាក់មូលដ្ឋានដើម។ នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស៊ុយអែតបានផ្ដល់ថវិកាចំនួន១២៥លានដុល្លារ លើវិស័យអាទិភាព៣សំខាន់ គឺទី១, អភិបាលកិច្ច សមភាពយេនឌ័រ ទី២, វិស័យអប់រំ ទីផ្សារការងារ និងទី៣, បញ្ហាបរិស្ថាន បម្រែបម្រួលអាកាសធាតុ។ ជារៀងរាល់ឆ្នាំ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ពីប្រទេសស៊ុយអែតចំនួន១៥០០០នាក់ ប៉ុន្តែបានធ្លាក់ចុះ ខណៈមានការរីករាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ