ព័ត៌មានជាតិ
ស៊ុយអែត នឹងបន្តផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម រហូតចប់ចុងចប់ដើម
រដ្ឋាភិបាលស៊ុយអែត កន្លងមកផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមយ៉ាងច្រើន ចាប់តាំងពីតុលាការកូនកាត់មួយនេះបានចាប់ផ្តើមដំណើការ ហើយតាមរយៈឯកអគ្គរដ្ឋទូត ស៊ុយអែតបានបញ្ជាក់ជាថ្មីថា ខ្លួននឹងបន្តជួយដល់សាលាក្តីខ្មែរក្រហមនេះរហូតចប់ មិនឱ្យសាលាក្តីមួយនេះ បរាជ័យដោយសាតែបញ្ហាថវិកានោះទេ។

នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានអនុញ្ញាតិឱ្យលោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចសហប្រតិការរវាងប្រទេសកម្ពុជា និងស៊ុយអែត កន្លងមក បានផ្ដោតសំខាន់ទៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម អប់រំ បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងទេសចរណ៍ជាដើម ហើយបើទោះបីជាមានបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ក្តី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមិនបានអាក់ខាននោះទេ គឺនៅតែបន្ត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសស៊ុយអែត នាពេលកន្លងមកលើវិស័យមួយចំនួនដូចជា បណ្ដុះបណ្ដាល អប់រំ អាហារូបករណ៍ និងសាលាក្តីខ្មែរក្រហមជាដើម។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កន្លងមកស៊ុយអែត បានឧបត្ថម្ភថវិកាប្រមាណ១៤លានដុល្លារដល់សាលាក្តីខ្មែរក្រហម ហើយនៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតស៊ុយអែតបានបញ្ជាក់ថា ស៊ុយអែត នឹងបន្តជួយដល់សាលាក្តីខ្មែរក្រហមនេះរហូតចប់ចុងចប់ដើម។
សូមបញ្ជាក់ថា ក្រោយពីភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៦១ ស៊ុយអែតបានជួយកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍ និងប្រជាធិបតេយ្យថ្នាក់មូលដ្ឋានដើម ហើយនៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ស៊ុយអែតបានផ្ដល់ថវិកាចំនួន១២៥លានដុល្លារ លើវិស័យអាទិភាព៣សំខាន់ គឺទី១ អភិបាលកិច្ច សមភាពយេនឌ័រ ទី២ វិស័យអប់រំ ទីផ្សារការងារ និងទី៣ បញ្ហាបរិស្ថាន បម្រែបម្រួលអាកាសធាតុ៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី