ព័ត៌មានជាតិ
កម្ពុជាបញ្ជាទិញក្តារមឈូសចំនួន ៣,០០០ ពីប្រទេសថៃសម្រាប់ដាក់អ្នកស្លាប់ ដោយ សារកូវីដ១៩
អាជ្ញាធរខេត្តបន្ទាយមានជ័យបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញក្តារមឈូសពីប្រទេសថៃចំនួន ៣,០០០ សម្រាប់ដាក់អ្នកស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជា ខណៈដែលអ្នកស្លាប់នៅកម្ពុជាមានការកើនឡើងជារៀងរាល់ថ្ងៃ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៥ ខែកក្កដា ២០២១ នេះថា តាមគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញក្តារមឈូសពីប្រទេសថៃចំនួន៣,០០០សម្រាប់ដាក់អ្នកស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា ។ ប៉ុន្តែលោក ង៉ោ ម៉េងជ្រួន មិនបានបញ្ជាក់អំពីចំនួនក្តារ មឈូសដែលបានដឹកមកដល់កម្ពុជាមានចំនួនប៉ុន្មាននោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃ ១ ខែកក្កដា បានបញ្ជាឲ្យអាជ្ញាធរនៅតាមបណ្តាខេត្តទិញក្តារមឈូសមកទុកនៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់ដាក់អ្នកជំងឺដែលបានស្លាប់ដោយសារកូវីដ១៩ មុនពេលយកទៅបូជាឬបញ្ចុះ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធពលរដ្ឋរបស់យើងដែលបាន ចាកលោកដោយសារតែជំងឺចង្រៃនេះ ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងលោក សៅ សុខា ដែលជាប្រធានគណៈកម្មការក្នុងការបង្រ្កាបឧក្រិដ្ឋកម្ម ព្រៃឈើយកឈើ ដែលរឹបអូសបានមកធ្វើជាក្តារមឈូសឲ្យបានរហ័ស ព្រោះយើងមិនចាំបាច់មានក្បូរក្បាច់អ្វីច្រើនទេ តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីតែមឈូសក៏គ្មានយកទៅបូជាសូម្បីតែមឈូសក៏គ្មាន មិនគប្បីធ្វើបែបនេះចំពោះពលរដ្ឋរបស់យើងទេ ។
ចំពោះមុខសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់ថវិកាទិញក្តារមឈូសដែលមានលក់យកស្តុកទុកតាមមន្ទីរពេទ្យនៅភ្នំពេញនិង នៅតាមខេត្ត ។ខេត្តនីមួយៗត្រូវប្រមូលទិញក្តារមឈូសប្រមាណជា ៨០ ភាគរយនៃក្តារមឈូសដែលមានយកមកក្តាប់ក្នុងដៃសិន ៕
ដោយ៖ បាន វិបុល


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត