ព័ត៌មានជាតិ
ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ និងមន្ត្រី នាំយកថវិកាជាង២០លានរៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត
ភ្នំពេញ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោក សំ លាងទ្រី រួមនឹងសហការី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំថវិកាសរុបចំនួនជាង២១.១៥០.០០០រៀល ប្រគល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសារទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ។

លោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា ថវិកាដែលនាំមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាពេលនេះ មានចំនួន២០លានរៀលជាថវិការបស់លោក និងក្រុមគ្រួសារ ហើយមួយចំនួនទៀត បានមកពីការចូលរួម ចំណែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមានសម្ភារមួយចំនួនទៀតដូចជា ម៉ាសចំនួន ៩០០០ប្រអប់ មីចំនួន១០កេសធំផងដែរ។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក្នយងឱកាសនោះដែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សំ លាងទ្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានលះបង់ថវិកានិងសម្ភារផ្ទាល់ខ្លួន នាំយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការងារមនុស្សធម៌។

លោកស្រី ចឹក ហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានទទួលថវិកាសរុបពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ សរុបចំនួន ៧៦៣00ដុល្លារអាមេរិក៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី