ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យនឹងទទួលរងសម្ពាធ កូនព្យុះទី៦ ឈ្មោះ អ៊ុន ហ្វា នៅថ្ងៃទី៥-៨ ខែកក្កដា
ឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បាន បញ្ជាក់ថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នឹងមានកូនព្យុះទី៦ ឈ្មោះ អ៊ុន ហ្វា បានកើតឡើងនៅលើសមុទ្រ ចិនខាងត្បូង រួចធ្វើដំណើរទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះនឹង ថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅប្រទេសវៀតណាមខាងជើង ហើយខ្យល់មូសុងនិរតីនឹង មានឥទ្ធិពលមកលើ ប្រទេសកម្ពុជា។
លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី៥-៨ ខែ កក្កដា ឆ្នាំ២០២១ នឹងមានភ្លៀងធ្លាក់កម្រិតបង្ហូរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ ៖ ចាន់ ធី
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ