ព័ត៌មានជាតិ
អ.ជ.ស.ព ចាប់ផ្តើមជួសជុលប្រាសាទទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
អាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.)បានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានជួសជុលប្រាសាទ មួយចំនួនដែលមានភាពទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដើម្បីអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។

លោក ផាន់ ណាឌី អគ្គនាយក អាជ្ញាធរជាតិសំបូរព្រៃគុកដែលបានចូលរួមពិធីសែនក្រុងពាលីបើកការដ្ឋាន ជួសជុលប្រាសាទកណ្តាល (C1) នៃ ក្រុមប្រាសាទតោកាលពីរសៀលថ្ងៃទី០៥ កក្កដាបានឱ្យដឹងថា ការងាជួសជុលនេះគឺជាផ្នែកមួយផ្សេងទៀតនៃការរួមចំណែកក្នុងកិច្ចអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទដែលប្រឈមនឹងហានិភ័យក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយនាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស នៃ អ.ជ.ស.ព.។
គួរបញ្ជាក់ថា ក្រុមប្រាសាទតោ ស្ថិតនៅចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រុមនៃនៅបន្សល់ប្រាង្គឈរនៅគង់វង្សតែមួយគត់ គឺប្រាង្គកណ្តាលនេះឯង។ ប្រាង្គនេះសាងពីឥដ្ឋ និងមានលម្អដោយថ្មភក់យ៉ាងវិចិត្រ ដែលអ្នកស្រាវជ្រាវនៅពុំទាន់ឯកភាពគ្នា នៅឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏អាចស្នើឡើងថាជាស្ថាបត្យកម្មក្នុងរវាង ចុងសតវត្សរ៍ទី៧ និងចុងសតវត្សរ៍ទី៨ (ក្នុងរចនាបថព្រៃក្មេង និងកំពង់ព្រះ)។ បើនិយាយពីសំណង់ស្ថាបត្យកម្ម ប្រាសាទនេះគឺជារចនាសម្ព័ន្ធធំៗសំខាន់ជាងគេបង្អស់មួយក្នុងសម័យមុនអង្គរ ដែលបានបន្សល់រហូតមកដល់សព្វថ្ងៃ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី