ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បំភ្លឺករណីផាកពិន័យរថយន្ត កែច្នៃខុសបច្ចេកទេសមួយគ្រឿង ក្រោយមានការរិះគន់
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចេញមុខបំភ្លឺចំពោះករណីឃាត់ណែនាំ និងផាកពិន័យរថយន្តមួយគ្រឿង ចំនួន១៥ម៉ឺនរៀល កែច្នៃខុសលក្ខណៈបច្ចេកទេស បន្ទាប់ពីមានការរិះគន់ នៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានបំភ្លឺដោយយោងតាមច្បាប់ថា៖ ការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស គឺជាការកែច្នៃបច្ចេកទេសលើយានយន្តខុសពីរោងចក្របានផលិត ដូចជា៖ ការកែច្នៃយានឲ្យដឹកបានច្រើន ឫលូតកំពស់ ឫលូតបណ្តោយ ដែលកាន់តែបន្ថែមទម្ងន់ដល់យាន ឬ អាចធ្លាក់ អាចប៉ះបង្កគ្រោះថ្នាក់។

ករណីកែច្នៃអាចធ្វើទៅបាន លុះណាមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដូចមានចែងក្នុងអនុក្រឹត្យលេខ១៨០។ ការកែច្នៃដែលគ្មានការអនុញ្ញាត ពីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវចាត់ទុកជាការកែច្នៃខុសបទដ្ឋានបច្ចេកទេស ដែលត្រូវពិន័យតាមអនុក្រឹត្យលេខ៣៩។ ជាមួយនេះ មាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានតម្រូវឲ្យឃាត់យានយន្ត ដើម្បីកែតម្រូវលក្ខណៈបច្ចេកទេសទៀតផង ។
ជាក់ស្ដែងនៅគោលដៅអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្ដុប មុខមន្ទីរសាធារណៈការខេត្ដកំពង់ស្ពឺ មានរថយន្ដមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2BF-7993 បើកបរដោយឈ្មោះ សៅ ប៉ិចពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្ដខាងលើនេះ បានកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ឃាត់ណែនាំ និងផាកពិន័យ ជាប្រាក់ចំនួន១៥០,០០០ (មួយសែនប្រាំម៉ឺន)រៀល ហើយអត្ថន័យ៖ ពិន័យអំពើល្មើសមាត្រា៧ថ្មី នៃអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថៃ្ងទី១៧ ខែមីនា ឆ្នាំ២០២០។
ជាចុងក្រោយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសំណូមពរ ដល់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក មេត្ដាកុំទាន់ផ្សព្វផ្សាយ ឬវិនិច្ឆ័យបញ្ហា ដោយគ្មានប្រភពស្វែងយល់អំពីផ្លូវច្បាប់៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី