ព័ត៌មានជាតិ
អំណោយ សម្តេច តេជោ បានផ្តល់ជូនពលរដ្ឋ២៥០គ្រួសារ នៅស្រុកព្រៃឈរ អំឡុងពេលកូវីដ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជើញ សំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកព្រៃឈរ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ចំនួន២៥០គ្រួសារ។
ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអំពាវនាវ ឲ្យពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានវ៉ាក់សាំង សូមអញ្ជើញទៅទទួលឲ្យបានគ្រប់ៗគ្នា ហើយ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបន្តជំរុញផ្សព្វផ្សាយដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការទប់ស្កាត់ បង្ការការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមសហគមន៍ ដោយអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បីកុំ និង បីការពារ។
អំណោយសម្តេចតេជោ ដែលត្រូវចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងពេលនោះរួមមាន៖ អង្ករ២៥គីឡូក្រាម មីជាតិមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងទឹកត្រីមួយយួរ។ នៅព្រឹក ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ កម្មវិធី នេះប្រារព្ធឡើងក្នុងបរិវេណ វិទ្យាល័យ គន្ធបុប្ផា ព្រៃឈរ ទទឹង ស្រុកព្រៃឈរ៕
អត្ថបទ៖ ហុង ម៉េងហៀ
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច