ព័ត៌មានជាតិ
កូនស្រីត្រឡប់មកពីភ្នំពេញ៤ថ្ងៃ រកឃើញវិជ្ជមានកូវីដ-១៩ ហើយម្ដាយក៏បានឆ្លងដែរ!
(ឧត្តរមានជ័យ)៖ អភិបាលរងក្រុងសំរោង លោក ឱក សាម៉េត និងជាប្រធានក្រុមទី៤ នៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ក្រុង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានសហការណ៍ជាមួយក្រុមការងារជំនាញសុខាភិបាល អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យសំណាកក្រុមគ្រួសារប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាលទ្ធផលបានរកឃើញ ប្រជាពលរដ្ឋ២នាក់ជាម្ដាយ និងកូនស្រី មានវិជ្ជមានវីរុសកូវីដ-១៩ ដែលរួមមាន៖
១. ឈ្មោះ អាន ណាវីន ភេទស្រី អាយុ២២ឆ្នាំ (វិជ្ជមានកូវីដ-១៩ បានមកពីភ្នំពេញ រយៈពេល៤ថ្ងៃ)
២. ឈ្មោះ កុល វឿន ភេទស្រី អាយុ៥៣ឆ្នាំ (វិជ្ជមានកូវីដ-១៩ ប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ អាន ណាវីន ត្រូវជាកូន)។
បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕ (ដោយ)៖ ចាន់ ធី
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក