ព័ត៌មានជាតិ
មិនទាន់មានគ្រូពេទ្យណាម្នាក់ ដកចេញពីក្របខណ្ឌ ក្រោយការព្រមានពីប្រមុខរដ្ឋាភិបាល
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់នៅព្រឹកនេះថា មកដល់ពេលនេះមិនទាន់មានគ្រូពេទ្យណាម្នាក់ត្រូវបានដកចេញពីក្របខណ្ឌ ក្រោយមានការព្រមានពីប្រមុខរដ្ឋាភិបាលសម្រាប់គ្រូពេទ្យមិនចូលរួមសកម្មភាពប្រយុទ្ធកូវីដ១៩។
ថ្លែងក្នុងសារពិសេស ដែលមានការផ្សាយផ្ទាល់ប៉ុន្មានថ្ងៃមុននេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានព្រមាននិងដាក់បញ្ជាឲ្យលុបក្របខ័ណ្ឌគ្រូពេទ្យណា ដែលគ្រាន់ដាក់ឈ្មោះប្រយុទ្ធជំងឺកូវីដ១៩ ដើម្បីបានតែឈ្មោះចូលក្របខ័ណ្ឌ។
ប្រមុខរដ្ឋាភិបាលបានថ្លែងព្រមានថា គ្រូពេទ្យដែលទទួលបានក្របខណ្ឌ មិនបានចូលរួមការងារប្រយុទ្ធកូវីដ ១៩ មានតែឈ្មោះអត់ធ្វើការ ត្រូវតែដកចេញពីក្របខណ្ឌក្រសួង។
សម្តេចបានថ្លែងថា លក្ខខណ្ឌទាល់តែអ្នកហ្នឹងស្ម័គ្រចិត្តធ្វើការនៅក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទើបឲ្យ ប្រសិនបើមិនព្រមលុបចេញពីក្របខ័ណ្ឌ បណ្តេញចេញពីគ្រូពេទ្យវិញ។
លោកស្រីយក់ សម្បត្តិបានលើកឡើងក្នុងឱកាសទទួលវ៉ាក់សាំងចិននៅព្រឹកនេះថា ក្រុមគ្រូពេទ្យដែលបានក្របខ័ណ្ឌត្រូវបំពេញការងារតាមគោលការណ៍ លក្ខខណ្ឌមន្រ្តីរាជការ និងភារកិច្ចដែលបានចាត់តាំង។ បើតាមការវាយតម្លៃរបស់លោកជំទាវ កន្លងទៅក្រុមគ្រូពេទ្យទាំងស្ម័គ្រចិត្ត និងក្របខណ្ឌបានបំពេញការងារបានយ៉ាងល្អទាំងថ្ងៃទាំងយប់ ប្រកបដោយទំនួលខុសត្រូវ។
ទាក់ទិនក្របខណ្ឌគ្រូពេទ្យនេះដែរ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបង្កើតក្រុមការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សំណុំលិខិតបេក្ខជន ខណៈមានបេក្ខជនស្ម័គ្រចិត្ដចូលរួមប្រយុទ្ធជាមួយជំងឺកូវីដ១៩ ជាង៤ពាន់នាក់ ត្រូវបានក្រសួងសុខាភិបាលដាក់សំណើទៅក្រសួងមុខងារសាធារណៈ ដើម្បីបញ្ចូលឈ្មោះក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។
កាលពីឆ្នាំ ២០២០ ប្រមុខរដ្ឋាភិបាលបានណែនាំដល់ក្រសួងសុខាភិបាល បង្កើនចំនួនគ្រូពេទ្យបន្ថែមទៀតក្នុងបេសកកម្មប្រយុទ្ធជំងឺកូវីដ ១៩ ដោយផ្តល់អាទិភាពទាំងគ្រូពេទ្យស្ម័គ្រចិត្ត និងគ្រូពេទ្យកិច្ចសន្យាក្នុងការដាក់បញ្ចូលក្របខ័ណ្ឌ ដើម្បីបំពេញការងារប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង