ព័ត៌មានជាតិ
នៅខេត្តកោះកុង បន្ទប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ និងកន្លែងធ្វើចត្តាឡីស័ក ពេញអស់ហើយ!
(កោះកុង)៖ បន្ទប់សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័កនៅទូទាំងខេត្តកោះកុង បានពេញអស់ហើយ ដោយពុំទាន់បន្តដាក់អ្នកឆ្លងថ្មីចូលស្នាក់ព្យាបាល បាននៅឡើយទេ គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា អគារមន្ទីរពេទ្យខេត្ត បន្ទប់សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្ត ដែលយកមកធ្វើជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បានពេញកន្លែងអស់ ហើយពុំអាចដាក់អ្នកឆ្លងថ្មី ដែលទើបរកឃើញបាននៅឡើយទេ។ ដោយឡែកកន្លែងសម្រាប់អ្នកធ្វើចត្តាឡីស័ក ក៏បានពេញដូចគ្នា។


លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះដោយមានការសហការ ជាមួយវិស័យឯកជន រដ្ឋបាលខេត្ត និងមន្ទីរកំពុងកំណត់យកមជ្ឃមណ្ឌលសូណឹង និងសាលាឯកជន ដើម្បីត្រៀមដាក់អ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក រហូតដល់ខ្ទង់ពាន់នាក់ឯណោះ។
អត្រាអ្នកឆ្លងថ្មី និងស្លាប់ដោយសារជំងឺនេះ ភាគច្រើនជាមនុស្សចាស់ លាយឡំនឹងមានជំងឺធ្ងន់ធ្ងរប្រចាំកាយផងនោះត្រូវបានអាជ្ញាធរ និងមន្រ្តីជំនាញបង្ហាញក្តីព្រួយបារម្ភខ្លាំង បើធៀបនឹងពេលណាៗទាំងអស់។ ទោះយ៉ាងណា មន្ត្រីជំនាញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចំណាយអស់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋឲ្យទាន់ពេលវេលា តាមរយៈរៀបចំនូវយន្តការដោះស្រាយនីមួយៗ តាមផ្នែករៀងៗខ្លួន។


សូមជម្រាបថា បច្ចុប្បន្ននៅខេត្តកោះកុង មានអ្នកជំងឺកូវីដ-១៩សរុបចំនួន ជាង១៣០០នាក់។ ក្នុងនោះអ្នកជាសះស្បើយ មានប្រមាណ១០០០នាក់ហើយ។ រីឯអ្នកស្លាប់១៣នាក់ ព្រមទាំងអ្នកធ្វើចត្តាឡីស័កជាច្រើនពាន់នាក់ថែមទៀត។ ថ្មីៗនេះអាជ្ញាធរ ក៏បិទផ្អាកមិនឲ្យមានការលក់ដូរ នៅក្នុងផ្សារដងទង់នោះទេ ក្រោយរកឃើញមានអ្នកកើតជំងឺកូវីដ-១៩ចំនួន៥០នាក់។ ចំពោះពេលវេលាបើកដំណើរការវិញ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីពេលវេលាបានឡើយ។
ខេត្តកោះកុង ក៏រកឃើញមនុស្ស៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ប្រភេទអាហ្វា មកពីប្រទេសអង់គ្លេសដែរ ហើយបច្ចុប្បន្នពួកគេ ត្រូវបានដាក់ឲ្យធ្វើដាច់ដោយឡែក ពីអ្នកជំងឺផ្សេងៗទៀត នៅក្នុងមណ្ឌលព្យាបាលវិទ្យាល័យចាំយាម ស្រុកមណ្ឌលសីមា៕ (ដោយ)៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី